v9

(ផ្លូវការណ៏) ក្លឹប Leicester City ប្រកាសជាផ្លូវការណ៏ពីមរណៈភាពលោក វិឆ័យ ស្រីវឌ្ឍនប្រាផា

2 weeks ago​ | ដោយ V-Dara

Leicester City បានបញ្ជាក់ជាផ្លូវការណ៏ថាម្ចាស់ក្លឹបរបស់ខ្លួនគឺមហាសេដ្ឋីលោក Vichai Srivaddhanaprabha គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងប្រាំនាក់ដែលបានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីយប់ថ្ងៃសៅរ៍កន្លងមកនេះ។ អ្នកជំនួញមានប្រាក់ពាន់លានដុល្លាជាជនជាតិថៃមានវ័យ ៦០ឆ្នាំ ឆ្នាំរូបនេះបានចាកចេញដោយឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនរបស់ខ្លួនប៉ុន្តែត្រូវបាន បានបាត់បង់ម្ចាស់ការក្នុងការបញ្ជានិងគ្រប់គ្រងហើយបាន ធ្លាក់នៅក្នុងឧទ្យានមួយក្បែរ កីឡាដ្ឋាន King Powert ដែលហេតុការណ៏នេះកើតមានឡើងបន្ទាប់ពីចប់ការប្រកួតកាលពីថ្ងៃសៅរ៍រវាងក្រុមម្ចាស់ផ្ទះ Leicester City និង West Ham វេលាម៉ោង ៨:៣០នាទីយប់(ម៉ោងនៅចក្រភពអង់គ្លេស)។

ប៉ូលិសនៅតំបន់ Leicestershire ចក្រភពអង់គ្លេសបាននិយាយថាជនរងគ្រោះ ៤នាក់ ផ្សេងទៀតនៃការធ្លាក់យន្តហោះនេះត្រូវបានគេជឿថាជាសមាជិករួមការងាររបស់លោក Srivaddhanaprabha ពីរនាក់គឺ Nursara Suknamai និង Kaveporn Punpare អ្នកបើកយន្តហោះ Eric Swaffer និងអ្នកដំណើរ Izabela Roza Lechowicz ។ គ្មាននរណាម្នាក់ក្នុងចំណោមមនុស្ស ៥ខាងលើ នៅលើយន្ដហោះបានបញ្ជាក់សារជាថ្មីថានបានរស់រានមានជីវិតនោះទេ។

សេចក្តីថ្លែងការណ៍ផ្លូវការណ៏របស់ក្លឹប Leicester មានអត្ថន័យថា: វាគឺជាការសោកស្តាយដ៏ជ្រាលជ្រៅចេញពីបេះដូង ដែលយើងបានបាត់បង់លោកប្រធាន Vichai Srivaddhanaprabha។ គាត់មានគំនិត ចំបងតែមួយគឺជួយក្លឹបអោយទទួលបានជោគជ័យ ក៏ដូចជាការចាត់ទុក មនុស្សគ្រប់គ្នានៅក្នុងក្លឹបគឺនៅជាមួយក្រុមគ្រួសារ Srivaddhanaprabha តែមួយ តែនៅពេលនេះយើង បាត់បង់ធនធានដែលមានចិត្តសប្បុរស និងជាមករតកនៃការចងចាំ មិនអាចប្រកែកបាន។ សេចក្តីថ្លែងការណ៍បស់ក្លឹប Leicester បានបន្ថែមថា: សៀវភៅជីវប្រវត្តិនិងសកម្មភាពរំលែកមរណៈទុក្ខ នឹងត្រូវចែករំលែកជាមួយគ្រួសារ Srivaddhanaprabha នៅកីឡដ្ឋាន King Power ចាប់ពីម៉ោង ៨ព្រឹកថ្ងៃអង្គារទី៣០ ខែតុលាដល់អ្នកគាំទ្រដែលចង់គោរពនិងសម្តែងការកាន់ទុក្ខដល់រូបលោក។

គួរបញ្ជាក់ថាលោក Srivaddhanaprabha ជាស្ថាបនិកក្រុមហ៊ុន King Power Duty Free បានទិញក្លឹប Leicester នៅខែសីហាឆ្នាំ២០១០ និងបានចូលកាន់កាប់តួនាទី ជាប្រធានក្លឹប ប្រាំមួយខែក្រោយមក។ នៅក្រោមការគ្រប់គ្រងរបស់គាត់ Leicester មានឪកាសឡើងមកលេងនៅលីកកំពូលអង់គ្លេសក្នុងឆ្នាំ២០១៤ និងមានអ្នកគាំទ្រ ៥០០០នាក់ ព្រមទាំងឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ២០១៥/២០១៦ ផងដែរ។ ក្លឹប Leicester City បានលើកពេលកម្មវិធីប្រកួត EFL Cup ជាមួយក្រុម Southampton ខណៈក្រុមផ្នែកស៊ើបអង្កេតគ្រោះថ្នាក់អាកាស(AAIB) កំពុងតែដឹកនាំការស៊ើបអង្កេតទៅលើគ្រោះថ្នាក់នេះ។

សារជាថ្មីម្តងទៀតយោងគេហទំព័រ The mirror បានបញ្ចាក់ថាកូនស្រីច្បងរបស់លោក Vichai Srivaddhanaprabha មិនស្ថិតនៅលើឧទ្ធម្ភាគចក្រក្នុងហេតុការណ៏អកុសលជាមួយឪពុករបស់នាងទេនៅពេលដែលវាបានធ្លាក់ចុះ ជិតកីឡដ្ឋានរបស់ក្រុមកញ្ជ្រោងខៀវ Leicester City គឺ King Power របស់ក្លឹបកាលពីថ្ងៃសៅរ៍នោះ។មានពត៌មានអន្តរជាតិជាច្រើនបានលើកឡើងថានាង Voramas Srivaddhnaprabha វ័យ ៣៧ឆ្នាំគឺជាជនរងគ្រោះ ម្នាក់ក្នុងចំនោមមនុស្ស ៥នាក់នៅលើឧទ្ធម្ភាគចក្រមុនពេលវាបានធ្លាក់ទៅដីនិងផ្ទុះឆេះឡើង។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ mirror

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.