v9

ពត៌មានបន្ថែម: (ពុទ្ធោគួរសង្វេគ)កូនស្រីម្ចាស់ក្លឹប Leicester City ក៏ស្ថិតក្នុងហេតុការណ៏កាលពីយប់មិញផងដែរ

3 weeks ago​ | ដោយ V-Dara

ប្រភពមួយដែលជិតស្និទ្ធនឹងក្លិបLeicester City បាននិយាយថាៈ ម្ចាស់ក្លិបបាល់ទាត់ ជាជនជាតិថៃគឺមហាសេដ្ឋីVichai Srivaddhanaprabha ស្ថិតក្នុងចំណោមមនុស្ស ៥ នាក់ដែលជិះនៅលើឧទ្ធម្ភាគចក្រដែលបានជួបឧប្បទវគ្គហេតុធ្លាក់នៅ ជិតកីឡាដ្ឋាន របស់ក្លិបកាលពីថ្ងៃសៅរ៍ ក្រោយការប្រកួតរវាងក្រុមម្ចាស់ផ្ទះLeicester City ១:១West Ham United ។

យោងទៅតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានចុះផ្សាយអោយដឹងថា:នៅក្នុងហេតុការណ៏នោះកូនស្រីរបស់លោក វិឆ័យ ស្រីវឌ្ឍនប្រាផា ក៏ស្ថិតនៅលើយន្តហោះជាមួយអ្នកបើកបរពីរនាក់និងជាមនុស្សទី ៥ ដែលអត្តសញ្ញាណរបស់គាត់មិនត្រូវបានគេស្គាល់នោះទេ ។ ប្រភពព័ត៌មានបានមិនមានព័ត៌មានលម្អិតបញ្ជាក់ថាតើអ្នកណាម្នាក់នៅលើឧទ្ធម្ភាគចក្របាននៅរស់រានមានជីវិតពីការធ្លាក់ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនរបស់មហាសេដ្ឋីមានប្រាក់ពាន់លានដុល្លារូបនេះទេ។

លោក Sam Fisher អ្នកយកព័ត៌មានBBC នៅកីឡដ្ឋាន King Power បានការរាយការណ៏និយាយថា មានចំនួន អ្នកមកដាក់កម្រងផ្កាបណ្តើរបណ្តើរហើយ នៅ កីឡាដ្ឋានKing Power របស់ក្រុមLeicester City នៅព្រឹកនេះ ខណៈអ្នកគាំទ្របានប្រមូលផ្តុំគ្នានៅទីនេះក៏ដោយក៏វាហាក់មានសភាពស្ងប់ស្ងាត់។ អ្នកគាំទ្រជាច្រើនក៏នៅទីនេះ ជាមួយអាណាព្យាបាលរបស់ពួកគេកំពុង ដាក់ផ្កានៅខាងក្រៅទីលាន និងស្មឹងស្មាធដោយភាពសោកសង្រេងអ្នកគាំទ្រខ្លះ បាន ស្រក់ទឹកភ្នែកនៅពេល ចូលដល់កីឡាដ្ឋានហើយពួកគេទាំងអស់គ្នាបានលួងលោមគ្នាដើម្បីសម្តែងនៅការរំលែក ទុក្ខដ៏ក្រៀមក្រំនេះ។

មហាសេដ្ឋីស្រីវឌ្ឍនប្រាផា បានទិញក្លឹបរហស្សនាមកញ្ជ្រោងខៀវ Leicester City ក្នុងឆ្នាំ កំពូលក្នុងរយៈពេលបួនឆ្នាំក្រោយមកបានជួយក្លឹបឈ្នះពានក្របខ័ណ្ឌ Premier League ក្នុងឆ្នាំ ២០១៥-២០១៦ ។

យោងតាមទស្សនាវដ្ដី Forbes មហាសេដ្ឋីថៃរូបនេះមានទ្រព្យសម្បត្តិប្រមាណ ៤,៩ ពាន់លានដុល្លារអាមេរិក (ស្មើនិងផោន ៣,៨ ពាន់លានដុល្លារ) ។ និងបានប្រែក្លាយកីឡាដ្ឋានរបស់ក្លឹបដោយរំលឹកដល់គុណូបការៈ គុណរបស់ព្រះមហាក្ស ត្រថៃ ព្រះបាទភូមិបុលអាប់ដុលយ៉ាដេតដោយការដាក់ឈ្មោះក្លឹបថាKing Power។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Metro

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.