v9

Di Maria ជួយអោយ PSG តាមស្មើ Napoli នៅម៉ោងបន្ថែម

3 weeks ago​ | ដោយ V-Dara

Angel di Maria បានរកគ្រាប់បាល់តាមស្មើឱ្យក្រុម Paris St-Germain ក្នុងលទ្ធផលស្មើ ២-២ នៅទឹកដី Napoli ក្នុងក្របខ័ណ្ឌ Champions League។ គ្រាប់បាល់បើកឆាកសម្រាប់តង់ទី១ របស់ Lorenzo Insigne សម្រាប់ Napoli ខណៈ Mario Rui របស់ក្រុម PSG បានធ្វើអោយ គ្រាប់បាល់ចូលទីខ្លួនឯង ក្នុងតង់ទី២ មុនពេលខ្សែបម្រើ Martens របស់ក្រុមភ្ញៀវបន្ថែមគ្រាប់បាល់នាំមុខខណៈកីឡាករ Angel Di Maria អតីតខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុម Benfica, Real Madrid និង Man.United រូបនេះស៊ុតបាល់ ១គ្រាប់តាមស្មើនៅនាទីទី(៩០+៣)ជិតបញ្ចប់ការប្រកួតទៅហើយនោះ។ បញ្ចប់ការប្រកួត PSG ២:២ Napoli។

លទ្ធផលសម្រាប់ការប្រកួតនៅក្នុងពូល C នេះគឺក្រុម PSG ស្ថិតនៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីក្រុមលេខ២ Napoli ក្នុងតារាង និងបន្ទាប់ពីក្រុមលេខ១ Liverpool ដែលបានយកឈ្នះក្រុម Red Star Belgrade រឺឈ្មោះ Crvena Zvezda ក្នុងលទ្ធផល​ ៤:0។

វីឌីអូហយឡាយការប្រកួតរវាង PSG នឹង Napoli៖

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.