v9
V9BET

ក្រុមហ្វុតសាលកម្ពុជា ត្រូវប្រកួតមិត្តភាពជាមួយក្រុមលីកកំពូលថៃ ចំនួន៣ មុនទៅប្រកួត AFF Futsal

10 months ago​ | ដោយ V-Dr

ក្រុមជម្រើសជាតិហ្វុតសាលកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសថៃ កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើការហ្វឹកហាត់នៅទីនោះ រយៈពេល១សប្តាហ៍ពេញ ត្រៀមការប្រកួតហ្វុតសាលពានរង្វាន់ AFF Futsal Championship 2018 ដែលនឹងត្រូវធ្វើនៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខនេះ។

លោក ឃុល ភីរម្យ នាយកអភិវឌ្ឍន៍ហ្វុតសាលជាតិ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលជាអ្នកដឹកនាំក្រុមជម្រើសជាតិហ្វុតសាលកម្ពុជា ទៅហ្វឹកហាត់នៅថៃ លើកនេះ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «នៅក្នុងការចេញទៅហ្វឹកហាត់នេះ យើងមានការប្រកួតដកស្រង់បច្ចេកទេសជាមួយក្លិបហ្វុតសាល ដែលលេងនៅលីកកំពូលរបស់ថៃចំនួន៣ ដោយយើងលេងនៅថ្ងៃទី២៤ ទី២៥ និងទី២៦ ខែតុលា ខាងមុខនេះ»។

យ៉ាងណាក៏ដោយ ចំពោះពេលវេលា និងឈ្មោះក្លិបហ្វុតសាល ដែលត្រូវប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិហ្វុតសាលកម្ពុជា ត្រូវបានលោក ឃុល ភីរម្យ ប្រាប់ថា អាចនឹងដឹកច្បាស់ នៅថ្ងៃអង្គារនេះ ព្រោះតាមរយៈការទាក់ទងជាមួយក្លិបហ្វុតសាលទាំង៣របស់ថៃ កាលពីថ្ងៃចន្ទម្សិលមិញ លោក នៅមិនទាន់ទទួលបានការទទួលព័ត៌មានលម្អិត នៅឡើយទេ។

នៅមុនការធ្វើដំណើរទៅហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែម នៅប្រទេសថៃនេះ ក្រុមជម្រើសជាតិហ្វុតសាល បានយកឈ្នះក្រុមហ្វុតសាល Home Sport FC ៣-២ នៅក្នុងការប្រកួតមិត្តភាពក្នុងស្រុក នៅពហុកីឡដ្ឋានជាតិ កាលពីរសៀលថ្ងៃសៅរ៍ ហើយការប្រកួតពានរង្វាន់ AFF Futsal Championship 2018 នេះ ក្រុមកម្ពុជា ឈរនៅពូលA ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន ខណៈពូលB មានថៃ វៀតណាម ប្រ៊ុយណេ និងទីម័រខាងកើត។

គួរបញ្ជាក់ថា កីឡាករចំនួន២០នាក់ ក្នុងនោះមាន ហេង សុខលី, រស់ រតនៈ, សរ់ ស៊ីចំរើន, គន្ធ លន់ដារ៉ូត, គឹម សុខយុទ្ធ, កែវ ជាតូ, គឹម ហាប់, អ៊ុក សេរីរតនៈ, នៅ រ៉ូហ្សែត, តាត់ ផាត់ឌី, សឹង ចាន់វ៉ានណូ, វង្ស ដារ៉ា, ផុន ចាន់ឧត្តម, ញឹក ថាលីដា, ហូ អត្រា, អ៊ឹង ស្លូត, ចន្ថា ចន្ធាកា, សេដ្ឋា សច្ចះបុត្រ, កែវ ណារ៉េត និង ឡាក់ ភីរុណ ត្រូវបានជ្រើសរើសឲ្យប្រមូលផ្តុំជាបឋម សម្រាប់ការប្រកួតពានរង្វាន់ AFF Futsal Championship 2018 នេះ៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.