v9
V9BET

លោក Klopp អំពាវនាវឲ្យអ្នកគាំទ្របង្កើតឲ្យមានការប្រែប្រួលដល់កីឡាកររបស់លោកនៅរាត្រីនេះ

11 months ago​ | ដោយ V-Dr

លោក Juergen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានអំពាវនាវឲ្យអ្នកគាំទ្រនៅកីឡដ្ឋាន Anfield បង្កើតឲ្យមានការប្រែប្រួល អំឡុងពេលនៃការប្រកួតក្របខ័ណ្ឌ Champions League របស់ក្រុមលោក ជាមួយនឹងក្រុម Red Star Belgrade លើទឹកដីខ្លួនឯង នៅរាត្រីនេះ។

ក្រុម Liverpool បានឈ្នះការប្រកួតបើកឆាករបស់ពួកគេក្នុងពូល C ក្នុងលទ្ធផល ៣-២ លើក្រុម Paris St-Germain លើទឹកដីខ្លួនឯង ប៉ុន្តែ បានរងបរាជ័យនៅក្រៅដីក្រោមស្នាដៃក្រុម Napoli ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៃក្របខ័ណ្ឌកំពូលអឺរ៉ុប។ ក្រុមមានមូលដ្ឋាននៅ Merseyside មួយនេះ កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដោយមាន៣ពិន្ទុ ស្មើជាមួយនឹងក្រុម PSG និងដេញតាមពីក្រោយក្រុម Napoli ១ពិន្ទុ ខណៈដែលមានតែក្រុមឈរលេខ១ និងលេខ២ប៉ុណ្ណោះ ដែលមានសិទ្ធិឈានទៅវគ្គបន្ត។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ លោក Klopp បាននិយាយពីបរាកាសនៅកីឡដ្ឋាន Anfield ពិសេសនៅតំបន់កៅអីអង្គុយ Kop ដែលជាកន្លែងដ៏ល្បីល្បាញសម្រាប់អ្នកគាំទ្រក្នុងការលើកទឹកចិត្តដល់ក្រុម អាចនឹងក្លាយជាអវុធសម្ងាត់របស់ក្រុម Liverpool។ គ្រូបង្វឹករូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ «យើងត្រូវតែត្រៀមឲ្យបានរួចរាល់សម្រាប់ការប្រកួតដ៏លំបាកមួយ។ យើងចាំបាច់ត្រូវតែត្រៀមសម្រាប់ការប្រជែង សម្រាប់គ្រប់ចន្លោះទាំងអស់ដែលយើងមាន ហើយយើងត្រូវតែអ្នកគាំទ្រ»។ លោក Klopp បានបន្ថែមទៀតថា៖ «យើងបានរៀនកាលពីឆ្នាំមុនថា បរិយាកាសនោះ អាចបង្កើតឲ្យមានភាពប្រែប្រួល ហើយយើងត្រូវតែធ្វើឲ្យប្រាកដថា ករណីនោះកើតឡើងម្តងទៀត»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.