v9
V9BET

Ozil ចាត់ទុក Arsenal លេងបាល់ដ៏ស៊ិកស៊ី ក្រោយពីឈ្នះជាលើកទី ១០ជាប់ៗគ្នា

9 months ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang និង Mesut Ozil បានដណ្តើមយកការចាប់អារម្មណ៍ផ្សេងៗ ខណៈដែលក្រុម Arsenal បានកត់ត្រាជ័យជម្នះជាលើកទី១០ជាប់ៗគ្នា តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១ នៅពេលប្រកួតជាមួយនឹងក្រុម Leicester កាលពីរាត្រីថ្ងៃចន្ទ។

ក្រុមរបស់លោក Unai Emery បានដេញតាមពីក្រោយដោយសារតែការធ្វើឲ្យបាល់ចូលទីខ្លួនឯងក្នុងតង់ទី១ របស់ខ្សែការពារ Hector Bellerin នាកីឡដ្ឋាន Emirates។ ប៉ុន្តែ Ozil ដែលបានធ្វើជាប្រធានក្រុមរបស់ Arsenal ក្នុងថ្ងៃនៃការវិលត្រឡប់ទៅកាន់ក្រុមនេះវិញ ក្រោយពីមានបញ្ហាខ្នងនោះ បានបង្ហាញពីទម្រង់លេងយ៉ាងល្អដើម្បីជួយឲ្យក្រុមកាំភ្លើងធំ បំពេញការវាយបកដ៏រំភើបមួយ។ Ozil ដែលបានលុបចោលការមានទម្រង់លេងមិនល្អនៅដើមរដូវកាលនេះ បានរកគ្រាប់បាល់តាមស្មើនៅមុនពេលបញ្ចប់តង់ទី១ និងបានលេងក្នុងតួនាទីដ៏សំខាន់ ក្នុងការជួយឲ្យ Aubameyang រកបានគ្រាប់បាល់២គ្រាប់ក្នុងតង់ទី២។

ខ្សែប្រយុទ្ធអន្តរជាតហ្គាបុង Aubameyang បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុចន្លោះពេលយ៉ាងឆាប់រហ័ស ក្រោយពីបានចូលលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីជួយឲ្យក្រុម Arsenal ដណ្តើមបានជ័យជម្នះ ១០លើកជាប់ៗគ្នា ក្នុងរាល់យុទ្ធនាការទាំងអស់ ជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ២០០៧។ ពួកគេបានស៊ុតបាល់បញ្ចូលទី៣០គ្រាប់ក្នុងការប្រកួតទាំងនោះ និងបានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៤ នៅលើតារាងក្របខ័ណ្ឌ Premier League ដោយដេញតាមពីក្រោយក្រុមកំពុងនាំមុខ Manchester City ត្រឹមតែ២ពិន្ទុប៉ុណ្ណោះ។ Ozil បានបន្ថែមរីករាយទៅកាន់ Arsenal តាមរយៈការសរសេរនៅលើបណ្តាញមសង្គម Twitter ថា៖ «ខ្ញុំគិតថា យើងបានលេងកីឡាបាល់ទាត់ដ៏ស៊ិកស៊ី នៅរាត្រីនេះ។ ពិតជាមានមោទនភាពក្នុងការធ្វើជាប្រធានក្រុមរបស់ក្រុមនេះ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Worldsoccertalk

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.