v9

លោក Pep: De Bruyne ត្រៀមខ្លួនរួចរាល់ដើម្បីចូលលេងនៅរាត្រីនេះជាមួយ Burnley

4 weeks ago​ | ដោយ V-Dara

លោក Pep Guardiola បានអះអាងនៅក្នុងសន្និសិទព័ត៌មានរបស់គាត់មុនពេលក្រុម Man.City ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Burnley នៅពីថ្ងៃសៅរ៍ ពេលមានសំនួរចោតសួរឡើងថាតើ De Bruyne និងចូលលេងសម្រាប់ការប្រកួតនេះទេ? អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញបានឆ្លើយថា: ទេខ្ញុំមិនដឹងទេតើគាត់អាចលេង 90នាទីបាន ឬអត់? គាត់បានហ្វឹកហាត់យ៉ាងល្អ ២សប្តាហ៍កន្លងមកនេះ។

គួរបញ្ចាក់ថាៈ ខ្សែបម្រើ-ប្រយុទ្ធបែលហ្ស៊ិករូបនេះត្រូវបានសម្រាកដើម្បីព្យាបាលរបួសជង្គង់ចាប់តាំងពីក្រុម Man City ប្រកួតបើករដូវកាលដំបូងជាមួយ Arsenal ខណៈដែលគ្រូពេទ្យព្យាករណ៍ពីស្ថានភាពរបួសរបស់ De Bruyne នឹងចំណាយពេលព្យាបាលអស់ពេល ៣ខែទៀត។

អតីតគ្រូបង្វឹកក្រុម Barcelona និង Bayern Munich រូបនេះ បន្តថាៈ គាត់ជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់យើង ខ្ញុំពេញចិត្តនៅពេលពួកគេត្រឡប់មកវិញយើងនឹងកាន់តែខ្លាំង។ លោក Guardiola ក៏បានផ្តល់ព័ត៌មានថ្មីៗស្តីពីភាពរឹងមាំរបស់កីឡាករ Ilkay Gundogan និង Fabian Delph ផងដែរថា: “Ilkay Gundogan មិនទាន់ប្រកដទេ ប៉ុន្តែ Fabian គឺអាច។ Ilkay នឹងត្រូវអវត្តមានពីរឬបីសប្តាហ៍បន្តខ្ញុំមិនដឹងច្បាស់។ Pep ក៏បានកត់សម្គាល់ផងដែរទៅលើការសម្តែងដ៏អស្ចារ្យរបស់ Raheem Sterling នៅក្នុងការប្រកួត UEFA Nation Cup អោយក្រុមអង់គ្លេសយកឈ្នះ អេស្ប៉ាញកាលពីដើមសប្តាហ៏ ហើយរឿងសំខាន់បំផុតគឺការរកគ្រាប់បាល់របស់ខ្សែប្រយុទ្ធមានវ័យទើបតែ ២៣ឆ្នាំរូបនេះ។

កែសម្រួលដោយ៖​ Cambosport
ប្រភព៖ Besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.