v9

Mendy: ខ្ញុំរៀនសូត្របានច្រើនពីលោក Pep​ និងមិត្តរួមក្រុមកំលុងពេលរងរបួស

4 weeks ago​ | ដោយ V-Dara

កីឡាករ Benjamin Mendy របស់ក្រុមមេឃខៀវ Man.City បានខកខានការប្រកួតស្ទើរតែទាំងស្រុងក្នុងរដូវកាលចាស់ក្រោយរងរបួសដាច់សរសៃខួរឆ្អឹងជើងកំលុងពេលប្រកួតជាមួយក្រុម Crystal Palace កាលពីខែកញ្ញា ឆ្នាំមុនប៉ុន្តែសម្រាប់រដូវកាលថ្មី(២០១៨-២០១៩)នេះ ខ្សែការពារឆ្វេងរបស់ក្រុមជម្រើសជាតិបារាំងនេះបានវិលត្រលប់មកចូលលេងអោយក្រុមសម្រាប់រដូវកាលថ្មីនេះវិញហើយ។

Mendy បានប្រាប់បណ្តា្ញញសារពត៌មានថាៈ វាមិនងាយស្រួលទេក្នុងការរង់ចាំដើម្បីមើលគ្រប់ការប្រកួត ហើយនៅពេលដែលអ្នកឃើញក្រុមលេងខ្លាំងណាស់អ្នកចង់លោតនៅលើទីលាន ប៉ុន្តែអ្នកមិនអាចលេងបានទេរាល់ការប្រកួត ខ្ញុំតែងតែនៅជាមួយមិត្តរួមក្រុមទាំងអស់ ពេលវេលាជាច្រើនខ្ញុំមិនចង់ត្រលប់ទៅផ្ទះវិញទេ។ ខ្ញុំបានមើលឃើញការប្រកួតពីចំហៀងនៃទីលានដើម្បីដកពិសោធន៏ផ្ទាល់ ដូច្នេះខ្ញុំមើលគ្រប់ការប្រកួតហើយជួនកាលបន្ទាប់ពីចប់ប្រកួត ខ្ញុំសួរសំណួរទៅគ្រូបង្វឹក Pep និងគ្រូបង្វឹកជំនួយគឺ Arteta ហើយពួកគេពន្យល់ខ្ញុំនូវចំនុចល្អបន្ថែមមួយចំនួនទោះបីខ្ញុំកំពុងអង្គុយលើកៅអីបម្រុង

អតីតខ្សែការពារឆ្វេងក្រុម Monaco វ័យ ២៤ឆ្នាំរូបនេះបន្តថាៈ លោក Pep បានធ្វើឱ្យកីឡាបាល់ទាត់មានអារម្មណ៍ល្អ ប៉ុន្តែគាត់ធ្វើការរាល់ពេលរាល់ថ្ងៃខ្ញុំមិនដឹងថាគាត់មានពេលសម្រាករឺយ៉ាងណា?។ កីឡាបាល់ទាត់ក្នុងក្រុមមានអារម្មណ៍ថាគោរព ស្រឡាញ់ការងារដឹកនាំរបស់ Pepព្រោះគាត់ចូលចិត្តធ្វើការដើម្បីរកដំណោះស្រាយ ហើយនៅពេលយើងប្រឈមហើយស្តាប់គាត់ដោះស្រាយ យើងនិងមានអារម្មណ៏ចង់បញ្ចេញអោយអស់សមត្ថភាពនៅលើទីលានតែម្តង។

ក្រុម Man.City និងត្រូវទទួលស្វាគមន៏ក្រុមភ្ញៀវ Burnley នៅថ្ងៃសៅរ៏នេះ សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី៩ នេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.