v9

Chelsea ត្រៀមបង្ហាញដល់លោក Mourinho ពីរបៀបនៃការជួបការរីករាយ និងឈ្នះ ល្ងាចនេះ

4 weeks ago​ | ដោយ V-Dara

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Manchester United នឹងវិលទៅកាន់អតីតក្លិបរបស់លោកនៅថ្ងៃសៅរ៍នេះ ដោយសម្លឹងរកការបញ្ឈប់ការធ្លាក់ចុះទម្រង់លេង នៅពេលប្រកួតជាមួយនឹងក្រុមកំពុងឡើងទម្រង់លេង Chelsea ដែលនឹងប្រកួតទាំងភាពញញឹមនៅលើផ្ទៃមុខរបស់ពួកគេក្រោមការដឹកនាំរបស់លោក Maurizio Sarri។

ក្រុម Man United បានវាយបកដេញតាមពីក្រោយ ២-០ នៅលើទឹកដីខ្លួនឯង ដើម្បីផ្តួលក្រុម Newcastle ក្នុងលទ្ធផល ៣-២ កាលពីរយៈពេល២សប្តាហ៍មុន ដើម្បីជួយឲ្យលោក Mourinho ស្ថិតក្នុងភាពធូរស្រាល ស្របពេលដែលមានព័ត៌មានជាច្រើនផ្ទុះឡើងថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងត្រូវបណ្តេញចេញពីការងារ។ ការវាយបកដ៏រំភើបនោះ បានជួយឲ្យលោក Mourinho ដែលបានឈ្នះពានក្របខ័ណ្ឌ Premier League ៣លើកក្នុងក្លិប Chelsea រក្សាការងាររបស់លោករហូតមកដល់ពេលនេះ។ ប៉ុន្តែ ការមានកម្មភាពប្រកួតដ៏មមាញឹក និងស្វិតស្វាញ ក្នុងនោះរាប់បញ្ចូលទាំងការប្រកួត ២លើកជាមួយនឹងក្រុម Juventus និងការធ្វើដំណើរទៅជួបក្រុមម្ចាស់ជើងឯក Premier League គឺ Manchester City នឹងកាតសេចក្តីថា ការដណ្តើមបានជ័យជម្នះ នឹងក្លាយជាចំណុចនៃការផ្លាស់ប្តូរ ឬយ៉ាងណា។

Man United នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge ដោយដេញតាម៧ពិន្ទុពីក្រោយក្រុម Chelsea ដែលមាន២០ពិន្ទុស្មើជាមួយនឹងក្រុម Man City និង Liverpool នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៦:៣០ល្ងាច៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ New Channel Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.