v9

មកស្គាល់គ្រូបង្វឹកឆ្នើម ៥រូបកំពុងប្រឈមបាត់បង់តួនាទីនាពេលបច្ចុប្បន្ននេះ

1 month ago​ | ដោយ V-Dara

គ្រូបង្វឹកកីឡាបាលទាត់នៅលីកកំពូលអឺរ៉ុប និងក្រុមជម្រើសជាតិដែលធ្លាប់សាងភាពល្បីល្បាញ និងបានដឹកនាំក្រុមអោយឈានដល់ចំណុចលេចធ្លោ និងបានឈ្នះពានរង្វាន់ជាច្រើនបានកំពុងស្ថិតនៅក្នុងភាពមន្ទិលសង្ស័យពីអនាគតរបស់ពួកគេ ដោយជួបភាពមិនច្បាស់លាស់ ក្រោយពីការចាប់ផ្តើមរដូវកាលថ្មី(២០១៨-២០១៩)នេះ បានជួបលទ្ធផលដែលមិនដូចនឹងអ្វីដែលជាការរំពឺងទុកនោះទេជាមួយហេតុផលគឺការលេងមិនស៊ីសង្វាក់គ្នាក្នុងក្រុម និង កីឡាករមួយចំនួនរងរបួស។

ខាងក្រោមនេះគឺជាគ្រូបង្វឹកឆ្នើមទាំង ៥រូបដែលកំពុងប្រឈមនិងការបាត់បង់តួនាទី:

១.Joachim Löw(គ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់)

ក្រុមម្ចាស់ជើងឯក World Cup ២០១៤ បានបង្ហាញទម្រងលេងយ៉ាងកំសោយ និងបាត់បង់ឪកាសការពារតំណែងជើងឯក ក្នុងព្រឹត្តិការណ៏ World Cup ២០១៨ ក្រោយចាញ់ក្រុមមិកស៊ិកនិងកូរ៉េខាងត្បូង និងបានធ្លាក់ចេញពីការប្រកួតត្រឹមវគ្គជម្រុះក្នុងពូល។ លោក Low ត្រូវបានទទួលរងការរិះគន់ផងដែរដែលមិនបានជ្រើសរើសខ្សែប្រយុទ្ធស្លាបឆ្វេងរបស់ក្រុម Man.City អោយចូលរួមព្រឹត្តការណ៏ដ៏អស្ចារ្យនោះ។ មួយវិញទៀតសម្រាប់កីឡាករអ្នកចាំទីលោក​ Low បានដកតួនាទីកីឡាករដែលបាន បង្ហាញខ្លួនទៀងទាត់សម្រាប់ក្រុមបាល់ទាត់អាជីព Barcelona គឺ Ter Stegen អោយអង្គុយលើកៅអីបម្រុង ប៉ុន្តែដាក់ជំនួសមកវិញដោយ កីឡាករ Neuer ដែលបង្ហាញវត្តមានចូលរួមប្រកួតបានត្រឺមតែ ៤ដងប៉ុណ្ណោះ ក្នុងរដូវកាល ២០១៧-២០១៨ ដោយសារតែបញ្ហារបួស។ មុនពេលចាញ់ក្រុមបារាំងក្នុងលទ្ធផល ២:១ ពានរង្វាន់ Nation Cup អាឡឺម៉ង់មិនបានស៊ុតបញ្ចូលទីមួយគ្រាប់ណាសោះក្នុង ៣ប្រកួតចុងក្រោយក្នុងប្រវត្តិសាស្រ្តលើកដំបូងនាឆ្នាំ២០១៨។ មានន័យថាឆ្នាំ ២០១៨នេះក្រុម ជម្រើសជាតិប្រកួតសរុបបាន ១១ប្រកួត ឈ្នះ៣ ចាញ់៦ និងស្មើ ២ប្រកួត។

២.Ernesto Valverde(Barcelona)

រដូវកាលដំបូងជាមួយក្រុម Barcelona លោក Valverde បានជួយក្រុមឈ្នះពានរង្វាន់ទ្វេដង ខណៈដែលលោកធ្លាប់បានដាក់កីឡាករតំបន់បម្រើរហូតដល់ទៅបួនរូបនោះ។ ប៉ុន្តែសម្រាប់រដូវកាលថ្មី(២០១៨-២០១៩)នេះ អតីតគ្រូបង្វឹកក្រុម At.Bilbao បានប្រើប្រាស់រូបមន្ត ៤.៣.៣ ដើម្បីសម្រួលអោយកីឡាករ Osmane Dembele បានសម្របខ្លួនចូលលេងបាន តែលទ្ធផលមិនបានដូចការរំពឺងទុកនោះទេ។ បច្ចុប្បន្នក្រុមកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ២ ខណៈការប្រកួត ៤ដង(ស្មើពីរដងនៅ ទឹកដី Camp nou) និងចាញ់ក្រុមបាទតារាង Legane1 ដង។ ក្រុមកំពុងតែមានវិបត្តិនៅតំបន់ការពាររហូតដល់ខែធ្នូខណៈ Vermalen និង Umtiti រងរបួសរីឯកីឡាករ Malcom ផ្ទេរពីក្រុម Borduax ក៏នៅមិនទាន់បានចូលលេងពេញលេងផងដែរ។

៣.Niko Kovač(Bayern Munich)

គ្រូបង្វឹកក្រុម Bayern Munich រូបនេះបានចូលមកដឹកនាំក្រុម បន្ទាប់ពីរដូវកាលមុនបានជួយក្រុម Frankfurt ផ្តួលក្លឹប Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រពាន DFB-Pokal Final។ ការចូលមកដឹកនាំក្រុមដំបូង Bayern Munich ទទួលជ័យជំនះ ៧ដង។ ប៉ុន្តែសម្រាប់ ៤ប្រកួតចុងក្រោយនេះក្រុម Bayern Munich មិនស្គាល់រសជាតិជ័យជំនះ ៤ដងនិងទទួលបានត្រឹមតែ ១ពិន្ទុនិងការប្រកួតនៅលីកកំពូល Bundesliga ៣ដងចុងក្រោយនិងចាញ់ការប្រកួត​ ២ដងដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីសោះ។

៤.Julen Lopetegui(Real Madrid)

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្បាញរូបនេះ បានចូលមកដឹកនាំក្រុមដ៏ធំបំផុតនៅតំបន់អឺរ៉ុបមួយនេះ ក្រោយការចាកចេញរបស់អតីតគ្រូបង្វឹកលោក ​Zinidine Zidane។ ប៉ុន្តែក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប​ ៣ឆ្នាំចុងក្រោយមួយនេះ ហាក់មិនបានបង្ហាញទម្រង់លេងល្អ ដូចសម្រាប់ការចាប់ផ្តើមរដូវកាលថ្មី(២០១៨-២០១៩)នេះទេ ជាមួយនិងហេតុផលនៃការចាកចេញរបស់តារាឆ្នើម Ronaldo ក្រោយពីរូបគេ ចំណាយពេលជិត ១ទសវត្សនៅកីឡាដ្ឋាន​ Estadio Santiago Bernabeu។ ជាក់ស្តែងការប្រកួតបើករដូវកាល(Spanish Super Cup)រវាងក្លឹបរួមទីក្រុង Real.Madrid និង​ At.Madrid បរាជ័យចាញ់ក្រុម At.Madrid លទ្ធផល ៤:២។ សម្រាប់ ៤ប្រកួតចុងក្រោយនេះក្រុមមិនដែលស្គាល់រសជាតិជ័យជំនះ(ស្មើ១ ចាញ់៣)និងគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទេ ហើយការប្រកួតដែលគួរកត់សម្គាល់គឺ(ចាញ់ក្រុម Sevilla ៣:0 និង បន្តចាញ់ CSKA Moscow ១:0 នៅក្របខណ្ឌ Champion League)ខណៈបច្ចុប្បន្នកៅអីរបស់លោក Lopetegui កំពុងឡើងកំដៅនិងរងសម្ពាធ ហើយប្រសិនបើជំនួបដ៏ធំ(El Classico)រវាងក្រុមReal Madrid មិនអាចយកឈ្នះ Barcelona បាននៅថ្ងៃទី២៨ តុលាខាងមុខនេះទេ នោះគាត់អាចនិងត្រូវបណ្តេញចេញជាលើកទី២ ក្នុងនាមជាគ្រូបង្វឹកអេស្បាញ និង Real Madrid នៅឆ្នាំ២០១៨នេះ។

៥.Jose Mourinho(Man.United)

ក្រោយការមកដល់ក្រុមម្ចាស់ជើងឯក Premier League ១៣សម័យមួយនេះ លោក Jose Mourinho បានខិតខំប្រឹងប្រែង និងស្តារទម្រង់លេងរបស់ក្រុមបានគ្រាន់បើជាងក្នុងរជ្ជកាលគ្រូបង្វឹក២រូបមុនគឺ David Moyes, Luis Van Gaal ដោយបានជួយក្រុមលើកពាន ៣ក្នុងរដូវកាលដំបូងដែលអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះមកដល់ទឹកដី Old Trafford។

ប៉ុន្តែក្រុម Man.United បញ្ចប់រដូវកាល២០១៧-២០១៨ ដោយគ្មានពានរង្វាន់នៅក្នុងដៃនោះទេ ស្របពេលដែលរដូវកាល ថ្មីនេះក្រុមកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៨ និងមាន ១៣ពិន្ទុព្រមទាំងបរាជ័យ ៣ប្រកួតសម្រាប់ការចាប់ផ្តើមរដូវកាលនេះ ដោយចាញ់ក្រុម(Brighton,West Ham,Spur) និងធ្លាក់ចេញពីក្របខណ្ឌ Carabao Cup ក្រោមថ្វីជើងក្រុមមកពីលីកលំដាប់ទី២ គឺ Derby Country។ ប៉ុន្តែលទ្ធផលផ្តួលក្រុម Newcastle ៣:២ កាលពីសប្តាហ៏មុន គឺជាការកាត់បន្ថយសម្ពាធតួនាទីរបស់ខ្លួន ខណៈកៅអីអ្នកចាត់ការរបស់លោកលោក Mourinho និងបន្តឡើងកំដៅបន្តទៀត ប្រសិនជាមិនអាចដឹកនាំក្រុមជួបលទ្ធផលល្អក្នុងជំនួបជាមួយអតីតក្រុមរបស់ខ្លួនគឺតោខៀវ Chelsea នៅចុងសប្តាហ៏នេះបាននោះទេ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.