v9

Mayweather បញ្ជាក់ថា ការប្រកួតជាមួយ Nurmagomedov នឹងកើតឡើង

1 month ago​ | ដោយ V-Dara

អតីតម្ចាស់ក្រវាត់ពិភពលោកក្នុងទម្ងន់ ៦៦,៧គីឡូក្រាម Floyd Mayweather បានបញ្ជាក់កាលពីថ្ងៃពុធថា រូបគេមានគម្រោងប្រកួតជាមួយនឹងតារាឆ្នើមយុទ្ធគុនចម្រុះ Khabib Nurmagomedov ក្រោយពីការដណ្តើមបានជ័យជម្នះរបស់កីឡាកររុស្ស៊ីរូបនេះ លើកីឡាករ Conor McGregor។

ក្នុងកិច្ចសម្ភាសជាមួយនឹងគេហទំព័រ TMZ Sports កីឡាករ Mayweather បានទាមទារថា ការប្រកួតជាមួយនឹង Nurmagomedov នឹងកើតឡើង ប្រសិនបើវានឹងកើតឡើងនៅលើសង្វៀនប្រដាល់។ នៅពេលដែលត្រូវបានចោទសួរថា ការប្រកួតមួយជាមួយនឹង Nurmagomedov នឹងកើតឡើង ឬយ៉ាងណា កីឡាករវ័យ ៤១ឆ្នាំរូបនេះបានឆ្លើយតបថា៖ «យើងនឹងប្រកួតគ្នា។ ខ្ញុំជាម្ចាស់លើខ្លួនឯង។ ខ្ញុំមិនអាចនិយាយពីអ្វីដែលកើតឡើងលើ Khabib ឡើយ ប៉ុន្តែ សម្រាប់ខ្ញុំ យើងអាចធ្វើឲ្យវាកើតឡើង»។ Mayweather ដែលបានចាកចេញពីការចូលនិវត្តន៍ ដើម្បីផ្តួលតារាឆ្នើមយុទ្ធគុនចម្រុះ McGregor ក្នុងការប្រកួតដែលផ្តល់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងទីក្រុង Las Vegas កាលពីឆ្នាំមុននោះ បានសង្កត់ធ្ងន់ថា ការប្រកួតណាមួយជាមួយនឹង Nurmagomedov នឹងកើតឡើងក្រោមច្បាស់កីឡាប្រដាល់។

Mayweather ដែលមានកំណត់ត្រាឈ្នះ៥០លើក មិនដែលចាញ់ និងកីឡាករមិនស្គាល់ចាញ់ Nurmagomedov (ឈ្នះ២៧លើក) នឹងទទួលបានប្រាក់លើតម្លៃខ្លួនដ៏កកប់ពពកមួយផ្សេងទៀត ប្រសិនបើពួកគេប្រកួតគ្នា។ Mayweather បានឲ្យដឹងថា៖ «នៅពេលដែលខ្ញុំជួបជាមួយនឹង Khabib ខ្ញុំនឹងទទួលបានតម្លៃខ្លួនក្នុងទឹកប្រាក់៩ខ្ទង់ ពោលគឺច្រើនជាងការប្រកួតជាមួយ McGregor ដែលអាចស្ថិតនៅចន្លោះពី១១០លានដុល្លារ ទៅ២០០លានដុល្លារ»៕

កែសម្រួលដោយ៖​ Cambosport
ប្រភព៖ Sport24

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.