v9
V9BET

Higuain ប្រាប់មូលហេតុសំខាន់ដែលចាកចេញពីក្រុម Juventus ទៅ AC.Milan

7 months ago​ | ដោយ V-Dr

មុនពេលជំនួបរវាងក្លឹបរួមទីក្រុងទាំងពីរនៅកីឡាដ្ឋាន San Siro នៅចុងសប្តាហ៍នេះ ខែ្សប្រយុទ្ធជើងចាស់ អតីតកីឡាករ Gonzalo Higuain បានបង្ហាញប្រាប់កាសែតអ៊ីតាលី Gazzetta dello Sport ឱ្យដឹងថា: រូបគេត្រូវបានក្លឹបជើងឯក SerieA គឺក្រុមរហស្សនាមស្រ្តីជរា Juventus ជ្រើសរើសការចាកចេញពីក្លិបនៅពេល Cristiano Ronaldo បានផ្ទេរពីក្រុមអធិរាជស Real Madrid មកដល់ទីក្រុង Turin នាដើមរដូវកាលកន្លងមកនេះ។

អតីតខ្សែប្រយុទ្ធ Napoli និង Juventus រូបនេះបន្តថា: ខ្ញុំបានផ្តល់អ្វីៗគ្រប់យ៉ាងដល់ Juventus ហើយខ្ញុំបានឈ្នះពានជាច្រើន ប៉ុន្តែនៅពេល Cristiano មកដល់ក្លិបបានប្រាប់ខ្ញុំថា ខ្ញុំមិនអាចបន្តលេងនៅតួនាទីនោះបានទេហើយពួកគេកំពុងស្វែងរកដំណោះស្រាយ។ ទីបំផុតជម្រើសដ៏ល្អបំផុតសម្រាប់ខ្ញុំ គឺក្លឹប AC Milan ដោយសារតែខ្ញុំចូលចិត្ត និងបានការជឿជាក់ថាពួកគេជាក្រុមបានបណ្តុះបណ្តាលកីឡាករឆ្នើមៗដូចជា Leonardo, Maldini, Kaka, Pirlo, Seedorf និងគ្រូបង្វឹកបច្ចុប្បន្ន Gennaro Gattuso ខណៈដែលម្ចាស់ក្លឹបគឺលោក Elliott ដែលជាម្ចាស់ក្លឹបបានប្រឹងប្រែងចុះហត្ថលេខាលើរូបខ្ញុំ។

Higuain កីឡាករមានដើមកំណើតពីប្រទេសបារាំង ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះកំពុងស្ថិតក្នុងទម្រង់លេងយ៉ាង ល្អក្រោយផ្ទេរពីក្រុម Juventus ក្នុងលក្ខណ្ឌខ្ចីជើងនិងបានបង្ហាញខ្លួនសម្រាប់ក្លឹប AC Milan នៅរដូវកាលថ្មីដោយស៊ុតបាល់បញ្ចូលទីបានចំនួន ៦គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី(Assist)បាន ១គ្រាប់នៅរដូវកាលនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ marca



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.