v9

លោក Jose Mourinho ត្រូវ FA ពិន័យលើការប្រើពាក្យសម្តី និងកាយវិការមិនសមរម្យ

1 month ago​ | ដោយ V-Dara

លោក Jose Mourinho ត្រូវបានចោទប្រកាន់ពីសមាគមបាល់ទាត់អង់គ្លេស(FA)កាលពីថ្ងៃអង្គារជុំវិញការបកស្រាយនៅសកម្មភាពដែលបានធ្វើឡើងបន្ទាប់ពីការទទួលជ័យជម្នះរបស់ក្រុម Manchester United លើ Newcastle United ក្នុងលទ្ធផល ៣:២ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨។ ប្រសិនជារកឃើញកំហុសដោយចេតនាមែននោះអតីតគ្រូបង្វឹក Porto, Inter Milan និង Real Madrid រូបនេះ និងត្រូវប្រឈមនឹងការពិន័យលើការពិន័យជាទឹកប្រាក់ រឺព្យួរមិនអាចបញ្ជាកូនក្រុមកំលុងការប្រកួតបាននោះទេ។

នៅក្នុងវីដែអូឃ្លីបដែលបានដកស្រង់ដោយគេហទំព័រកីឡា Skysport លោក Jose Mourinho ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ ភាសា រំលោភបំពាននិង ប្រមាថមើលងាយដែលវីដែអូនេះមានរយៈពេល ២៦វិនាទីកំលុងពេលដើរចេញពីលានក្រោយបញ្ចប់ការប្រកួត។ គាត់មានពេលវេលាសម្រាប់តវ៉ាករណីចោតប្រកាន់នេះរហូតដល់ម៉ោង៦ ល្ងាចនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះ ខណៈលោកនិងត្រូវដឹកនាំក្រុមទៅសួរសុខទុក្ខតោខៀវ Chelsea ដែលជាក្លឹបចាស់របស់ខ្លួននាថ្ងៃសុក្រនេះ។

ប៉ុន្តែសម្រាប់អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់វ័យ ៥៥ឆ្នាំរូបនេះ បានឆ្លើយតបវិញថាៈ ក្រោយចប់ការប្រកួតខ្ញុំគឺជាប្រធានបទ នៃសារពត៌មាន(អ្នកប្រមាញ់)អំពីអ្វីដែលគាត់បង្ហាញក្នុងខ្សែអាត់វីដែអូកាម៉េរ៉ាទូរទស្សន៏នូវការលើកម្រាមដៃតូចនោះគឺមិនមានអ្វីនោះទេ។ លទ្ធផលជ័យជំនះនេះបានកាត់បន្ថយសម្ភាធរបស់ខ្លួនបានមួយចំណែកក្រោយពីដឹកនាំក្រុម មិនបានល្អនាដើមរដូវកាលថ្មី(២០១៨-២០១៩)កន្លងទៅនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ thenational

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.