v9

គ្រូបង្វឹក ១០រូបធ្លាប់ដឹកនាំក្លឹបដែលពួកគេចូលលេងដំបូងក្នុងនាមកីឡាករបាល់ទាត់

1 month ago​ | ដោយ V-Dara

ក្រោយឆ្លងកាត់អាជីពជាកីឡាករបាល់ទាត់ ព្រមទាំងការឈ្នះពាន និងបានសាងភាពល្បីល្បាញអោយក្រុមអស់រយៈពេលជាច្រើន មកដល់ពេលបច្ចុប្បន្ននេះ មានគ្រូបង្វឹកមិនច្រើននោះទេ ដែលក្លាយជាអ្នកចាត់ការទូទៅដំបូងក្នុងអាជីព និងមានភព្វសំណាងកាន់តួនាទីជាមួយក្រុមដែលពួកគេចាប់ផ្តើមអាជីពលេងបាល់ទាត់ដំបូង។

ខាងក្រោមនេះជាអ្នកចាត់ការទូទៅ ១០រូបដែលធ្លាប់បានដឹកនាំក្រុមបាល់ទាត់ដែលពួកគេចាប់ផ្តើមអាជីពដំបូង:

១- លោក Pep Guardiola (Barcelona)

អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញរូបនេះធ្លាប់លេងអោយក្រុមBarcelona នៅឆ្នាំ១៩៨៤-១៩៩០ក្នុងនាមជាខ្សែបម្រើ-ការពារ និងបានចូលមកដឹកនាំក្រុមនៅរដូវកាល២០០៨-២០១២មុនពេលផ្ទេរទៅBayern Munich និប បច្ចុប្បន្នកំពុង ដឹកនាំក្រុមMan.City។

២- លោក Johan Cruyff (Ajax)

អតីតខ្សែបម្រើ-ប្រយុទ្ធក្រុមAjaxក្រុមជម្រើសជាតិហូឡង់បច្ចុប្បន្នមានវ័យ៦៨ឆ្នាំរូបនេះ ធ្លាប់លេងអោយក្រុមនៅចន្លោះឆ្នាំ១៩៥៧-១៩៦៣ និងបាន ក្លាយជាអ្នកចាត់ការទូទៅពីឆ្នាំ១៩៨៥-១៩៨៨។

៣- លោក Matías Almeyda (River Plate)

អតីតកីឡាករអាហ្សង់ទីនបច្ចុប្បន្នមានវ័យ៤៤ឆ្នាំ ធ្លាប់លេងអោយក្រុមយក្សRiver Plate នៅចន្លោះឆ្នាំ១៩៩១-១៩៩៦ និងបានក្លាយជាគ្រូបង្វឹករបស់ក្រុមនៅឆ្នាំ២០១១-២០១២(បានត្រឹមតែ១រដូវកាល)មុនពេលផ្លាស់ទៅដឹកនាំក្រុមBanfield។

៤. លោក Ramón Diaz (River Plate)

អតីតខ្សែប្រយុទ្ធអាហ្សង់ទីនបច្ចុប្បន្នមានវ័យ៥៩ឆ្នាំធ្លាប់លេងអោយក្រុមRiver Plate នៅចន្លោះឆ្នាំ១៩៧៨-១៩៨២ និង បានក្លាយជាគ្រូបង្វឹកនៅឆ្នាំ១៩៩៥-២០០២។

៥. លោក Quique Setién (Racing Santander)

លោកSetienអតីតខ្សែបម្រើអេស្បាញSetien ធ្លាប់លេងអោយក្រុមRacing Santander ចន្លោះឆ្នាំ១៩៧៧-១៩៨៥ និង បានក្លាយជាគ្រូបង្វឹកក្រុមនៅចន្លោះឆ្នាំ២០០១-២០០២។

៦. លោក Jupp Heynckes (Borussia Mönchengladbach)

បច្ចុប្បន្នស្ថិតនៅក្នុងវ័យ៧៣ឆ្នាំ លោកHenckes ធ្លាប់លេងអោយក្រុមMonchengladbach នៅចន្លោះឆ្នាំ១៩៦២-១៩៦៤ និងធ្លាប់បានដឹកនាំក្រុមជាលើកដំបូងនៅឆ្នាំ១៩៧៩-១៩៨៧។

៧. លោក Giovanni Trapattoni (Milan)

ក្នុងនាមជាកីឡាករខ្សែការពារធ្លាប់បានលេងអោយក្រុមAC.milan ដំបូងនៅឆ្នាំ១៩៥៩-១៩៧១។ បច្ចុប្បន្នមានវ័យ ៧៩ឆ្នាំលោកTrapattoni ធ្លាប់ដឹកនាំក្រុមAC.Milan នៅឆ្នាំ១៩៧២(យុវជន) ដល់ឆ្នាំ១៩៧៦។

៨.លោក Frank De Boer (Ajax)

អតីតខ្សែការពារក្រុមជម្រើសជាតិហូឡង់រូបនេះធ្លាប់លេងអោយក្រុមAjaxនៅចន្លោះឆ្នាំ១៩៨៨-១៩៩៩ និង បានក្លាយជាគ្រូ បង្វឹកក្រុមAjaxនៅចន្លោះឆ្នាំ២០១០-២០១៦។

៩.លោក Ryan Giggs (Manchester United)

អតីតខ្សែបម្រើក្រុមបិសាចក្រហមMan.United រូបនេះ បានចំណាយពេល១៤រដូវកាលលេងអោយក្រុមMan.United។ បន្ទាប់មកនៅឆ្នាំ២០១៤ Giggs បានចូលមកដឹកនាំក្រុមបានមួយរយៈពេលខ្លី បន្ទាប់ពីអតីតអ្នកចាត់ការទូទៅលោកLuis Van Gaal ត្រូវបានបញ្ចប់តួនាទី។

១០.លោក Thierry Henry (Mónaco)

ធ្លាប់ជាអតីតខ្សែប្រយុទ្ធក្រុមMonaco នៅចន្លោះឆ្នាំ១៩៩៤-១៩៩៩ មុនពេលផ្ទេរទៅក្រុមJuventus កីឡាករHenry បានក្លាយជាគ្រូបង្វឹកក្រុមMonaco ជាផ្លូវការណ៏កាលពីពេលថ្មីៗនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.