v9
V9BET

លោក Loew នៅតែជឿជាក់ខ្ពស់ បើទោះបី Griezmann រកបាន ២គ្រាប់ដើម្បីផ្តួលអាល្លឺម៉ង់

11 months ago​ | ដោយ V-Dr

លោក Joachim Loew បានកោតសរសើរការបង្ហាញពីទម្រង់លេងរបស់ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ក្នុងពេលពួកគេរងបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុមម្ចាស់ជើងឯកពិភពលោក បារាំង ក្នុងការប្រកួតនៃយុទ្ធនាការ UEFA Nations League កាលពីថ្ងៃអង្គារ ខណៈដែលលោកបានចាត់ទុកការផ្តល់បាល់ពិន័យប៉េណាល់ទី ទៅឲ្យក្រុមម្ចាស់ផ្ទះគឺជាការសម្រេចចិត្តមិនមានភាពយុត្តិធម៌ទាំងស្រុង។

ខ្សែប្រយុទ្ធ Antoine Griezmann បានស៊ុតបាល់បញ្ចូលទីក្នុងតង់ទី២ ទាំង ២គ្រាប់ ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់ឈ្នះពីចំណុចពិន័យ ១១ម៉ែត្រផងដែរ ខណៈដែលក្រុមជម្រើសជាតិបារាំង បានធ្វើការវាយបកពីការដេញតាមពីក្រោយគ្រាប់បាល់របស់ Toni Kroos ដើម្បីផ្តល់ការបរាជ័យជាលើកទី៦ ដល់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងចំណោមការប្រកួត ១០លើកចុងក្រោយ។ លទ្ធផលនេះ បានធ្វើឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ ត្រូវធ្លាក់ចេញពីការប្រជែងដណ្តើមពាន Nations League និងធ្វើឲ្យពួកគេត្រូវយកឈ្នះលើក្រុមជម្រើសជាតិហូឡង់ ក្នុងការប្រកួតចុងក្រោយនៃពូល នាថ្ងៃទី១៩ ខែវិច្ឆិកា ប្រសិនបើពួកគេចង់គេចឲ្យផុតពីការកាត់ចេញពី League A។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Loew បានបញ្ជាក់ថា លោកពិតជារីករាយណាស់ជាមួយនឹងទម្រង់លេងរបស់ក្រុមលោក ខណៈដែលក្រុមជម្រើសជាតិអាល្លឺម៉ង់ បានបង្ហាញពីទម្រង់លេងល្អប្រសើរជាងមុន បើធៀបក្នុងពេលក្រុមនេះបានចាញ់ក្នុងលទ្ធផល ៣-០ ក្រោមស្នាដៃក្រុមជម្រើសជាតិហូឡង់ ក្នុងទីក្រុង Amsterdam។

លោក Loew បានឲ្យដឹងថា៖ «ខ្ញុំពិតជាខកចិត្តចំពោះលទ្ធផលនេះ បើទោះបីខ្ញុំត្រូវតែនិយាយថា ការបរាជ័យនេះ គឺមានលក្ខណៈផ្សេងគ្នាពីលទ្ធផលកាលពីថ្ងៃសៅរ៍ក៏ដោយ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «មិនមែនដោយសារតែលទ្ធផលនេះឡើយ ប៉ុន្តែ ដោយសារតែការបង្ហាញពីទម្រង់លេង។ ខ្ញុំពិតជារីករាយជាមួយនឹងទម្រង់លេងរបស់ក្រុម។ ខ្ញុំគិតថា យើងបានស្ថិតក្នុងកម្រិតស្មើគ្នាមួយ ជាមួយនឹងក្រុមដ៏ខ្លាំងបំផុតក្នុងពិភពលោក»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.