v9
V9BET

Sterling រកបាន ២គ្រាប់ ខណៈអង់គ្លេស ធ្វើឲ្យអេស្ប៉ាញ ស្រឡាំងកាំង

11 months ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ Raheem Sterling បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានកត់ត្រាជ័យជម្នះដ៏រំភើបបំផុតរបស់ពួកគេ ១ ក្នុងយុគសម័យកាលទំនើប តាមរយៈការផ្តួលក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងលទ្ធផល ៣-២ ក្នុងទីក្រុង Seville កាលពីថ្ងៃចន្ទ។

ជាមួយនឹងការត្រូវប្រកួតក្រៅដី និងប៉ះជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ ដែលមានទម្រង់លេងដ៏ល្អក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីរបស់ពួកគេគឺលោក Luis Enrique នេះគឺជាជ័យជម្នះដ៏រំភើបបំផុតរបស់អង់គ្លេស ក្រោមការដឹកនាំរបស់លោក Gareth Southgate ហើយវាប្រហែលជាជ័យជម្នះដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់ពួកគេ បើគិតចាប់តាំងពីការផ្តួលក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងលទ្ធផល ៥-១ ក្នុងទីក្រុង Munich កាលពីឆ្នាំ២០០១។

ខ្សែប្រយុទ្ធ Marcus Rashford គឺជាអ្នករកបានគ្រាប់បាល់ផ្សេងទៀត ក្នុងការបង្ហាញពីទម្រង់លេងដ៏គួរឲ្យរំភើបក្នុងរយៈពេល ៤៥នាទីដំបូង ខណៈដែលក្រុមជម្រើសជាតិអេស្ប៉ាញ បានរបូតគ្រាប់បាល់ ៣គ្រាប់លើទឹកដីខ្លួនឯងជាលើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ ខ្សែបម្រើ Paco Alcacer ដែលបានចូលលេងក្នុងនាមជាកីឡាករបម្រុងបានតែតបាល់បញ្ចូលទីនៅមុនពេលនាទីទី៦០ ដើម្បីបង្កើតឲ្យមានក្តីសង្ឃឹមនៃការវាយបកវិញ ប៉ុន្តែ ក្រុមជម្រើសជាតិអង់គ្លេស បានធ្វើការការពារយ៉ាងរឹងមាំ ហើយបើទោះបីខ្សែការពារ Sergio Ramos រកបាន ១គ្រាប់ទៀតនៅនាទីទី៩៨ ក៏ដោយ ប៉ុន្តែនោះគឺជាគ្រាប់បាល់ចុងក្រោយនៃការប្រកួត។ វាមានន័យថា ក្រុមជម្រើសជាតិអង់គ្លេស បានរក្សាក្តីសង្ឃឹមនៃការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ ក្នុងពូល 4 នាយុទ្ធនាការ UEFA Nations League ប៉ុន្តែ ក្រុមជម្រើសជាតិអេស្ប៉ាញ ត្រូវការត្រឹមតែ ១ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីមានសុវត្ថិភាពក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ ក្នុងពូល។ ពេលវេលាចុងក្រោយដែលអង់គ្លេស បានយកឈ្នះនៅក្រៅដីពេលជួបក្រុមអេស្ប៉ាញ គឺក្នុងឆ្នាំ១៩៨៧ ហើយនៅពេលនោះ ពួកគេក៏បានរកគ្រាប់បាល់ក្រៅដីជាលើកចុងក្រោយពេលប៉ះក្រុមអេស្ប៉ាញ ផងដែរ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.