v9

អេស្បាញផ្តួលម្ចាស់ផ្ទះវេល ៤:១ ក្នុងជំនួបមិត្តភាពដោយគ្មានកីឡាករមកពីក្លឹប Barcelona

1 week ago​ | ដោយ V-Dara

លោក Luis Enrique ដែលជាអតីតគ្រូបង្វឹករបស់ក្លិប Barca រូបនេះមិនបានជ្រើសរើសអតីតកូនក្រុមក្លឹប Barcelona ក្នុងការប្រកួតទល់និងក្រុមវេលនោះទេ។ ព្រឹត្តការណ៏នេះគឺជាលើកដំបូងអស់រយៈពេលពីរឆ្នាំ និង ១០៣ថ្ងៃ ដែលក្រុមជម្រើសជាតិអេស្ប៉ាញ ចាប់ផ្តើមដោយគ្មានកីឡាកររបស់ក្រុម Barcelona នៅក្នុងការប្រកួតនេះ។

កាលពីលើកមុនមាន ករណីនេះកើតឡើងផងដែរក្នុងការប្រកួត មិត្តភាពជាមួយនឹងក្រុមកូរ៉េខាងត្បូងមុន Euro ២០១៦ នៅថ្ងៃទី១ ខែមិថុនា ដោយមានអតីតគ្រូបង្វឹកលោក Vicente del Bosque ជាអ្នកចាត់ការទូទៅ ពីរថ្ងៃមកទៀតក្រុម អេស្បាញបានបន្តអវត្តមានកីឡាករក្រុម Barcelona នៅក្នុងការប្រកួតជាមួយក្រុមបូស្នៀផងដែរ។ បន្ទាប់មកអតីតគ្រូបង្វឹកដែលជួយក្រុមលើកពាន World Cup ២០១០ លោក Del Bosque គ្រូបង្វឹករូបនេះបានសម្រេចចិត្តមិនកោះហៅហៅកីឡាកររបស់ក្រុម Barcelona ឬ Sevilla ពីព្រោះពួកគេបានលេងវគ្គផ្តាច់ព្រ័ត្រ Copa del Rey ប៉ុន្មានថ្ងៃមុនហើយគាត់ចង់អោយពួកគេទាំងនោះសម្រាកមានដូចជា Bartra, Pique, Alba និង Busquets។

ជារួមក្រុមម្ចាស់ជើងឯកយូរ៉ូ ២០០៨, ២០១២ ធ្លាប់លេងដោយគ្មានកីឡាករមកពីក្លិប Barcelona ជាលើកចុងក្រោយគឺនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥ (ជិត ៣ឆ្នាំមុនមកម្លេះ)។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.