v9

លោក Southgate រំពឹងថា ក្រុមយុវជនអង់គ្លេស អាចផ្តល់ការខកចិត្តដល់ក្រូអាស៊ី រាត្រីនេះ

1 week ago​ | ដោយ V-Dara

លោក Gareth Southgate បានលើកទឹកចិត្តឲ្យក្រុមប្រជុំដោយកីឡាករវ័យក្មេងរបស់អង់គ្លេស ដោះស្រាយជាមួយនឹង «ស្ថានភាពដ៏ចម្លែក» នៃការលេងក្នុងកីឡដ្ឋានគ្មានអ្នកទស្សនា នៅពេលដែលពួកគេសម្លឹងរកការសងសឹកចំពោះការរងបរាជ័យរបស់ពួកគេក្នុងយុទ្ធនាការ World Cup នៅពេលប៉ះជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី។

ក្រុមរបស់លោក Southgate បានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងប្រទេសរុស្ស៊ី កាលពីពាក់កណ្តាលឆ្នាំនេះ ខណៈដែលពួកគេបានបាត់បង់ឱកាសនៃការឈានទៅកាន់ World Cup វគ្គផ្តាច់ព្រ័ត្រជាលើកទី១ របស់ពួកគេ បើគិតចាប់តាំងពីឆ្នាំ១៩៦៦។ ការរងបារជ័យដ៏ខកចិត្តមួយនេះ នឹងមិនត្រូវបានលុបចេញដោយការដណ្តើមបានជ័យជម្នះមួយក្នុងការប្រកួតក្នុងយុទ្ធនាការ Nations League នៅរាត្រីនេះ ក្នុងទីក្រុង Rijeka ឡើយ ប៉ុន្តែយ៉ាងហោចណាស់វានឹងបង្ហាញឲ្យលោក Southgate គ្រូបង្វឹកនៃក្រុមជម្រើសជាតិអង់គ្លេស មើលឃើញថា ក្រុមយុវជនរបស់លោកកំពុងតែបន្តធ្វើការអភិវឌ្ឍ។លោក Southgate បានជ្រើសរើសយកកីឡាករយុវជន ២នាក់គឺ Jadon Sancho របស់ក្លិប Borussia Dortmund និង Mason Mount របស់ Chelsea ដែលបច្ចុប្បន្នខ្ចីជើងក្នុងក្លិប Derby ក្នុងក្រុមរបស់លោក ស្របពេលដែលខ្សែបម្រើ James Maddison របស់ក្លិប Leicester ត្រូវបានកោះហៅជាលើកទី១។

ខ្សែបម្រើ Nathaniel Chalobah របស់ក្លិប Watford គឺជាក្តីសង្ឃឹមមួយទៀតក្នុងការបង្ហាញខ្លួនជាអន្តរជាតិជាលើកទី១របស់គេ ស្របពេលដែល Ben Chilwell របស់ក្លិប Leicester និង Harry Winks របស់ Tottenham កំពុងតែសម្លឹងរកការបង្ហាញខ្លួនជាលើកទី២របស់គេ។ លោក Southgate បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ក្រុមដែលយើងលេង នឹងក្លាយជាក្រុមមួយដែលយើងជឿជាក់ ដោយកីឡាកររូបណា ក៏ត្រៀមខ្លួនរួចរាល់ដែរ។ គ្មាននរណាម្នាក់ក្នុងក្រុមនេះ ដែលនៅទីនេះ ដែលយើងមិនគិតថា នឹងដាក់បញ្ចូលក្នុងក្រុមនេះឡើយ។ យើងជឿជាក់លើកីឡាករ មិនមែនបទពិសោធឡើយ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.