v9

ប៉ូឡូញបរាជ័យការប្រកួត UEFA Nation League ក្នុងទឹកដីខ្លួនឯងក្រោមថ្វីជើងព័រទុយហ្គាល់

2 months ago​ | ដោយ V-Dara

ការប្រកួតនៅក្របខណ្ឌ UEFA Nations League រវាងក្រុម ម្ចាស់ផ្ទះ ប៉ូឡូញ និងក្រុមជម្រើសជាតិព័រទុយហ្គាល់កាលពីថ្ងៃព្រហស្បត្ត៏។ ក្រុមភ្ញៀវបានផ្តួលក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ៣:២។ ការប្រកួតនៅតង់ទី១ ក្រុមប៉ូឡូញមានឪកាសតែតបញ្ចូលទីនាំមុខមុននៅនាទីទី១៨ ដោយកីឡាករ Piatek ប៉ុន្តែចូលដល់នាទីទី៣១ ខ្សែប្រយុទ្ធ Andrea Silva បច្ចុប្បន្នកំពុងលេងអោយក្រុម Sevilla ខ្ចីជើងពីក្រុម AC.Milan មានឪកាសរកបានគ្រាប់បាល់វាយបកតាមស្មើវិញ។

ក្រុមប៉ូឡូញបានផ្តល់ឪកាសអោយព័រទុយហ្គាល់នាំមុខបន្តទៀត បន្ទាប់ពីកីឡាករ Galik ធ្វើអោយបាល់ចូលទីខ្លួនឯង នៅនាទីទី៤៣ មុនបញ្ចប់ការប្រកួតនៅតង់ទី១។ ចូលមកដល់តង់ទី២ នាទីទី៥២ ខ្សែបម្រើ Bernado Silva រកបានគ្រាប់បាល់បន្ថែមនាំមុខ ៣:១ អោយក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប ខណៈក្រុមប៉ូឡូញបានព្យាយាម រកបាល់តាមពីក្រោយ ១គ្រាប់វិញពីចំងាយនៅនាទីទី៧៧ ដោយកីឡាករ Blaszczykowski ប៉ុន្តែនៅតែមិនអាចស្រោចស្រង់ស្ថានការណ៏បាន។ បញ្ចប់ការប្រកួតក្រុមប៉ូឡូញ ២:៣ ព័រទុយហ្គាល់។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.