v9

Roy Hodgson: Christian Benteke មិនអាចចូលលេងអោយក្រុមរហូតដល់បំណាច់ឆ្នាំ២០១៨

1 week ago​ | ដោយ V-Dara

លោក Roy Hodgson គ្រូបង្វឹកក្លឹប Crystal Palace បាននិយាយថាខ្សែប្រយុទ្ធ Christian Benteke ទំនងជានឹងត្រូវអវត្តមានរហូតដល់បំណាច់ឆ្នាំ២០១៨ បន្ទាប់ពីទទួលរងការវះកាត់របួសរួចមក។ ខ្សែប្រយុទ្ធដ៏ឥទ្ធិពលរូបនេះបានដោះស្រាយបញ្ហារបួសជង្គង់ដ៏រាំរៃកាលពីថ្ងៃពុធហើយ ខណៈពេលដែលប្រតិបត្តិការនេះទទួលបានជោគជ័យ បានធ្វើឱ្យអតីតកីឡាករក្រុម Aston Villa និង Liverpool មិនអាចចូលលេងអោយក្រុមរហូតដល់ដើមឆ្នាំ២០១៩។

ថ្លែងទៅកាន់ Sky Sports លោក Hodson អតីតគ្រូបង្វឹក Liverpool និងក្រុមជម្រើសជាតិអង់គ្លេសដ៏បទពិសោធន៏បានប្រាប់ឱ្យដឹងថា: ក្រុមបានធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីជៀសវាងការបាត់បង់កីឡាករសំខាន់ៗដែលប្រឈមនឹងការការវះកាត់ ប៉ុន្តែនៅទីបំផុតពួកយើងគ្មានជម្រើស

ការរងរបួសរបស់កីឡាករ Benteke នឹងត្រូវប្រើប្រាស់ពេលយ៉ាងយូរដើម្បីព្យាបាល បានធ្វើឱ្យក្រុម Crystal Palace ជួបនឹងការលំបាកក្នុងការខ្សត់បាល់ស៊ុតបាល់បញ្ចូលទីនៅរដូវកាល(២០១៨-២០១៩)នេះ ទោះបីជាលោក Hodgson ទទូចថាខ្សែប្រយុទ្ធដទៃទៀតរបស់ក្រុម Palace នឹងមានឪកាសត្រូវបានដាក់អោយចូលលេងមានដូចជា Connor (Wickham) និង Alexander Sorloth ជាដើម។ បច្ចុប្បន្នក្រុម Crystal Palace កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៤ ក្នុងតារាងក្របខណ្ឌ Premier League ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.