v9
V9BET

Presnel Kimpembe របស់ PSG រងបម្រាម ៣ប្រកួតខណៈ Andrea Raggi របស់ Monaco ៥ប្រកួត

6 months ago​ | ដោយ V-Dr

សហព័ន្ធកីឡាបាល់ទាត់លីកអាជីពបារាំងង Ligue de Football (LFP)បានប្រកាសអោយដឹងថាៈកីឡាករ Presnel Kimpembe នឹងត្រូវខកខានបង្ហាញវត្តមានសម្រាប់ក្រុម Paris Saint-Germain ប្រកួតជាមួយនឹងក្រុម ដែលកំពុងប្រជែងពានគឺ Marseille នៅថ្ងៃទី២៨ ខែតុលា ជាមួយក្រុម Amiens, Marseille នាការប្រកួតនៅសប្តាហ៏នេះ និងសប្តាហ៏ក្រោយ។ បម្រាមហាមមិនឱ្យចូលប្រកួតចំនួន ៣ប្រកួតនេះកើតមានឡើងក្រោយពីខ្សែការពារឆ្វេង Kimpembe រូបនេះការទទួលបានកាតក្រហមកំលុងការប្រកួតផ្តួល Lyon ក្នុងលទ្ធផល ៥:0 កាលពីសប្តាហ៏មុន បន្ទាប់ពីការត្រួតពិនិត្យលើវីដេអូជំនួយការអាជ្ញាកណ្តាល(VAR) ក្រោយរងការប៉ះទង្គិចជាមួយ កីឡាករ Tanguy Ndombele។

បន្ទាប់ពី Kimpembe ត្រូវបានព្យួរការប្រកួត៣ដង ពេលខាងមុខ សហព័ន្ធបាល់ទាត់(LFP) បានធ្វើការព្យួរ ៥ប្រកួតមិនឱ្យខ្សែការពារសញ្ជាតិម៉ិកស៊ិក Andrea Raggi របស់ក្រុម Monaco បន្ទាប់ពីរងប៉ះទង្គិចគ្នាដោយការរុញដៃលើផ្ទៃមុខ កីឡាករ Clement Grenier និងជាជំនួបបរាជ័យទល់និងក្រុម Rennes នោះ ខណៈដែលសម្ពាធកំពុងមានទៅលើគ្រូបង្វឹក Monaco លោក Leonardo Jardim នាពេលនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.