v9

Barcelona ខកខានឈរទីកំពូលតារាងក្រោយស្មើ Valencia ខណៈ Sevilla​ កាន់កាប់បណ្តោះអាសន្ន

1 week ago​ | ដោយ V-Dara

ការប្រកួតនៅក្របខណ្ឌ La Liga សប្តាហ៏ទី៨ រវាងក្រុមម្ចាស់ផ្ទះ Valencia និងក្រុមភ្ញៀវ Barcelona កាលពីថ្ងៃអាទិត្យ ទី៧ តុលា ឆ្នាំ២០១៨នេះ។ គ្រាប់បាល់ដ៏ល្អរបស់ Lionel Messi មិនគ្រប់គ្រាន់ទេ ខណៈដែលក្រុម Barcelona ខកខានក្នុងការទទួលតំណែងកំពូលលើតារាង នៃក្របខ័ណ្ឌ La Liga បន្ទាប់ពីម្ចាស់ជើងឯក La Liga មួយនេះទទួលលទ្ធផលចិត្តជាមួយក្រុម Valencia ១:១។

ក្រុម Valencia មានឪកាសរកបានគ្រាប់បាល់នាំមុខមុននៅនាទីទី២ ដោយកីឡាករ Garay​ ខណៈBarcelona វាយបកតាមស្មើវិញដោយការស៊ុតបញ្ចូលទីរបស់តារាឆើ្នម Lionel Messi នៅនាទីទី២៣។ បើទោះបីជាក្រុមភ្ញៀវមានឪកាសគ្រប់គ្រង បាល់រហូតដល់ទៅ ៧៥% ប៉ុន្តែនៅតែមិនអាចដណ្តើមបានជ័យចជំនះពីការប្រកួតនេះបានឡើយ។

បច្ចុប្បន្នក្រុម Valencia ទទួលលទ្ធផលស្មើ ៦ដង ក្នុងចំណោមការប្រកួតសរុប ៨លើករបស់ពួកគេខណៈដែលក្រុម Barcelona បានផ្តួលក្រុម Tottenham នៅពាក់កណ្តាលសប្តាហ៍នេះ និងមិនដែលឈ្នះក្នុងការប្រកួតនៅ La Liga គិតចាប់ តាំងពីការផ្តួលក្រុម Sociedad កាលពីខែកញ្ញាមុនមកម្លេះ។

ការប្រកួតមួយគូទៀតក្រុម Sevilla បានរក្សាជ័យជំនះ ៤លើកជាប់ៗគ្នា បន្ទាប់ពីផ្តួលក្រុម Celta Vigo ដែលនៅសល់គ្នាលេងតែ ១០នាក់ក្នុងលទ្ធផល ២:១។ បច្ចុប្បន្នក្រុម Sevilla កំពុងឈរនៅចំណាត់ថ្នាក់លេខ១ ខណៈក្រុម Barcelona មានលេខ រៀងទី២ និងមានគម្លាតគ្នាតែ ១ពិន្ទុប៉ុណ្ណោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.