v9

Leicester City និង Watford សុទ្ធតែជួបការខកចិត្តក្នុងទឹកដីដូចគ្នា

2 weeks ago​ | ដោយ V-Dara

ក្រុមម្ចាស់ផ្ទះ Leicester City បានរងបរាជ័យចាញ់ក្រុមភ្ញៀវ Everton សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី៨ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨។ កីឡាករប្រេស៊ីល Richarlison បានធ្វើឱ្យក្រុម Everton នាំមុខមុននៅនាទីទី៧។ ប៉ុន្តែខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់កីឡាករ Ricardo Pereira បានវាយបកតាមយកស្មើដោយស៊ុតបញ្ចូលទីអោយក្រុមម្ចាស់ផ្ទះវិញនៅនាទីទី៤០ មុនបញ្ចប់ការប្រកួតនៅតង់ទី១។

ការប្រកួតចូលដល់តង់ទី២ ខ្សែការពារអង់គ្លេសកីឡាករ Wes Morgan ត្រូវអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត ក្រោយបង្កកំហុសជាលើកទី២ ទៅលើកីឡាករ Richarlison នៅនាទីទី៦៣។ ក្រោយសល់គ្នាលេងតែ ១០នាក់ ក្រុម Everton បានបន្តការវាយលុក ខណៈនៅនាទីទី៧៧ ខ្សែបម្រើអង់គ្លេស James Maddison បានបញ្ចូនបាល់ដល់កីឡាករ Gylfi Sigurdsson ដើម្បីធ្វើការស៊ុតបញ្ចូលទីពីរយៈចំងាយជិត ៣០ម៉ែត្របញ្ចូលទីបានយ៉ាងល្អ។

បញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Leicester ១:២ Everton។ បច្ចុប្បន្នក្រុម Leicester និង Everton មានពិន្ទុស្មើគ្នាប៉ុន្តែ Leicester កំពុងឈរនៅចំណាត់ថ្នាក់លេខ១០ ខណៈក្រុម Everton ឈរនៅចំណាត់ថ្នាក់លេខ១១។

ការប្រកួតមួយគូទៀតនាថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ រវាងក្រុមម្ចាស់ផ្ទះ Watford និង Bournemouth បានបញ្ចប់ដោយក្រុមភ្ញៀវ Bounemouth ទទួលជ័យជំនះលើក្រុមម្ចាស់ផ្ទះ Watford ក្នុងលទ្ធផល ៤:0 បន្ទាប់ពីក្រុម Watfordនៅសល់អ្នកលេងតែ ១០នាក់ចាប់តាំងពីតង់ទី១ នាទីទី៣២ ក្រោយពីកីឡាករ Kabasele ត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួត។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.