v9

Nike បង្ហាញការព្រួយបារម្មណ៏ករណីចោតប្រកាន់រឿងរំលោភសេពសន្ធវៈរបស់ Ronaldo

2 weeks ago​ | ដោយ V-Dara

ក្រោយមានការចោតប្រកាន់ និងសើររើសំណុំរឿងពាក់ព័ន្ធស្រ្តីម្នាក់បានចោតប្រកាន់ទៅលើកីឡាករបាល់ទាត់ Cristiano Ronaldo ក្រុមហ៊ុន Nike បានសម្តែងការព្រួយបារម្មណ៏ចំពោះ បញ្ហាខាងលើនេះ បើទោះបីជាសាមីខ្លួនធ្លាប់បានបដិសេធការចោតប្រកាន់នេះកន្លងមកយ៉ាងណាក៏ដោយ។

Nike ក្រុមហ៊ុនយក្សផលិតសម្លៀកបំពាក់កីឡាដ៏ល្បីល្បាញរបស់អាមេរិកដែលមានកិច្ចសន្យាការងារតម្លៃ ១ពាន់លានដុល្លា(៧៦៨លានផោន) ជាមួយ Ronaldo បាននិយាយថាខ្លួននឹងបន្តតាមដានស្ថានការណ៍ឱ្យបានដិតដល់។ EA Sports ដែលមានកិច្ចសន្យាជាមួយនិងតារាបាល់ទាត់ក្រុមជម្រើសជាតិព័រទុយហ្គាល់ Ronaldo ផងដែរនោះ បានធ្វើអត្ថាធិប្បាយដូចគ្នានេះផងដែរ។ ប៉ុន្តែសាមីខ្លួនតារាឆ្នើមរបស់ក្រុម Juventus ខ្សែប្រយុទ្ធស្លាប Ronaldo បច្ចុប្បន្នមានវ័យ ៣៣ឆ្នាំបានបដិសេធយ៉ាងដាច់អហង្ការថាលោកមិនបាន រំលោភសេពសន្ធវៈលើនាង Kathryn Mayorga នៅសណ្ឋាគារ Las Vegas កាលពីឆ្នាំ២០០៩ កន្លងមកដូចការចោតប្រកាន់នោះទេ។

មេធាវីរបស់នាង Mayorga លោក Leslie Stovall បាននិយាយថាកូនក្តីរបស់ខ្លួនលោកស្រី Mayorga អាយុ ៣៤ឆ្នាំជាអតីតគ្រូបង្រៀនសញ្ជាតិអាមេរិកាំងត្រូវ បានលើកទឹកចិត្តនិងបំផុសគំនិតឱ្យនិយាយឡើងវិញពីព្រឹត្តការណ៏រឿអាស្រូវផ្លូវភេទចោតប្រកាន់ដ៏ស្មូគស្មាញមួយនេះ។ ផ្ទុយទៅវិញក្រុម Juventus បានចេញសារការពារកូនក្រុមរបស់ខ្លួននៅ ក្នុងបណ្តាញទំនាក់ទំនងសង្គម Tweeter ដោយឆ្លើយតបទៅវិញថាៈ Ronaldo បានបង្ហាញពី សម្ថភាពលេងរបស់គេ និងទម្រង់លេងល្អ ក្រោយផ្ទេរពីក្រុម Real Madrid មក Juventus សម្រាប់តម្លៃខ្លួន ៩៩.២លានផោន កាលពីខែកក្កដា ២០១៨ ផងដែរ។

កែសម្រួលដោយ​៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.