v9
V9BET

Harry Kane មានសុទិដ្ឋិនិយមចង់បំបែកកំនត់ត្រា Lionel Messi

9 months ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Tottenham បានសម្លឹង និងមានជំនឿថា ថ្ងៃណាមួយរូបគេអាចធ្វើបានដើម្បី បំបែកកំណត់ត្រាស៊ុតបញ្ចូលទីរបស់កីឡាករ Lionel Messi របស់ក្រុម Barcelona។ កីឡាករអន្តរជាតិអង់គ្លេស Kane វ័យ ២៥ឆ្នាំ នឹងត្រូវជួបជាមួយ Messi នៅថ្ងៃពុធនេះនៅពេលក្រុម Spurs នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Barcelona នៅឯកីឡាដ្ឋាន Wembley ក្នុងពូល B នៃក្របខ័ណ្ឌពានរង្វាន់ទ្វីបអឺរ៉ុប Champions League។

Kane បាននិយាយនិងត្រូវបានដកស្រង់ដោយ BBC មុនការប្រកួតថា: Messi ពិតជាកំណត់ស្តង់ដារសម្រាប់យើងហើយជាការជំរុញទឹកចិត្តខ្ញុំឱ្យកាន់តែប្រសើរ។ សង្ឃឹមថាថ្ងៃណាមួយខ្ញុំអាចរកពិន្ទុបានច្រើន និងអាចលើសពីកំនត់ត្រារបស់គាត់ក៏អាចថាបាន។ Kane បាននិយាយថា: Messi និង Cristiano Ronaldo បានឈានដល់កំរិតកំពូលនៅពេលដែលពួកគេរកបាន ៥០ទៅ ៦០ គ្រាប់រៀងរាល់មួយរដូវកាលនៅប៉ុន្មានឆ្នាំចុងក្រោយនេះ

ប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខ័ណ្ឌ Premier League សម្រាប់រយៈពេលពីររដូវកាលចុងក្រោយនេះ និងបានឈ្នះពានរង្វាន់ស្បែកជើងមាសនៅ World Cup ក្នុងប្រទេសរុស្ស៊ី។

ការស៊ុតបញ្ចូលទីពីរគ្រាប់លើក្រុម Huddersfield កាលពីចុងសប្តាហ៍មុនបានធ្វើឱ្យរូបគេមានកំនត់ត្រា ១៤៥គ្រាប់ សម្រាប់ក្រុម Tottenham នាំមុខរៀមច្បង Jermain Defoe និងនាំមុខនៅលើតារាងចំណាត់អ្នកស៊ុតបញ្ចូលទីទី៥ ក្នុងប្រវត្តិសាស្រ្តរបស់ក្រុម។

ទោះបីជាយ៉ាងណា Kane ស្ថិតនៅឆ្ងាយពីកំនត់ត្រាកីឡាករអន្តរជាតិអាហ្សង់ទីន Messi ដែលស៊ុតបញ្ចូលទីបាន ៥៦០គ្រាប់នៅក្នុងការប្រកួត សរុប ៦៤៦ ប្រកួតសម្រាប់ក្រុម Barcelona គ្រប់ក្របខណ្ឌប្រកួតទាំងអស់និង រកបានគ្រាប់បាល់សរុប១០៣ គ្រប់នៅ Champions League និងរកបានរហូតដល់ទៅ ៩១គ្រាប់សម្រាប់អាហ្សង់ទីន សម្រាប់ការប្រកួត ត្រឹមតែ ៦៩ដងអោយអាហ្សង់ទីនចាប់តាំងពីឆ្នាំ២០១២។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.