v9

ប៉ូលីសអាមេរិកបើកការស៊ើបអង្កេតសំណុំរឿងរំលោភសេពសន្ថវៈរបស់ Ronaldo ឡើងវិញ

3 months ago​ | ដោយ V-Dara

ប៉ូលីសនៅក្រុងឡាសវេហ្គាសសហរដ្ឋអាមេរិកបានបើកការស៊ើបអង្កេតពីការរំលោភបំពានផ្លូវភេទកាលពីឆ្នាំ២០០៩ តាមសំណើរបស់ នារីម្នាក់ដែលបានចោទប្រកាន់ថា Cristiano Ronaldo បានរំលោភ សេពសន្ធវៈលើរូបនាង។ Kathryn Mayorga និយាយថា: នាងត្រូវបានរងការរំលោភផ្លូវភាពដោយកីឡាករប្រធានក្រុមជម្រើសជាតិព័ទុយហ្គាល់់បាល់ទាត់ព័រទុយហ្គាល់នៅក្នុងបន្ទប់សំណ្ឋាគារមួយនៅសហរដ្ឋអាមេរិចនាឆ្នាំដដែលនោះ

ផ្ទុយមកវិញខ្សែប្រយុទ្ធរបស់ក្រុម Juventus កីឡាករ Ronaldo វ័យ ៣៣ឆ្នាំធ្លាប់បានច្រានចោលពាក្យបណ្តឹងចោតប្រកាន់លើរូបលោក។ សារព័ត៌មានអាល្លឺម៉ង់ Der Spiegel បានចុះផ្សាយថាការបដិសេធនេះជារឿងមិនទទួលស្គាល់ការពិត ខណៈនាង Mayorga អាយុ ៣៤ឆ្នាំធ្លាប់បានដាក់ពាក្យប្តឹងប៉ូលីសក្រុងឡាសវេហ្គាសភ្លាមៗបន្ទាប់ពីមានហេតុការណ៍កើតឡើងនាឆ្នាំ២០០៩នោះ ស្របពេលដែលប៉ូលីសធ្លាប់បានប្រាប់ថាមិនមានការដាក់បន្ទុកសន្ស័យលើ Ronaldo ក្នុងករណីនេះទេ។ ភ្នាក់ងាររបស់ម្ចាស់ពានរង្វាន់បាល់មាស ៥សម័យ Ronaldo បាននិយាយថាគាត់នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងទស្សនាវដ្តីមួយនោះផងដែរ។

ក្នុងឆ្នាំ២០១០ នាងត្រូវបានគេរាយការណ៍ថាបានឈានដល់ការដោះស្រាយគ្នាក្រៅផ្លូវការជាមួយ Ronaldo ពាក់ព័ន្ធ នឹងការបង់ប្រាក់ចំនួន ៣៧៥,000ដុល្លា (២៨៨.000 ផោន) សម្រាប់ការយល់ព្រមមិនប្តឹង និងផ្តល់ត៌មានផ្សព្វផ្សាយដល់សាធារណៈមតិជាមួយនឹងការដកពាក្យបណ្តឹង។ បចុប្បន្នមេធាវីរបស់នាង Mayorga កំពុងស្វែងរកការដោះស្រាយតាមផ្លូវច្បាប់ជាថ្មីម្តងទៀតលើករណីកូនក្រុមរបស់ខ្លួនផងដែរ។

សេចក្តីថ្លែងការណ៏របស់ប៉ូលីសបានចុះផ្សាយថា: នៅពេលដែលរបាយការណ៍ត្រូវបានសរសរឡើង ជនរងគ្រោះមិនបានផ្តល់ឱ្យប៉ូលិសនូវទីតាំងនៃឧប្បត្តិហេតុឬការពិពណ៌នាពីជនសង្ស័យនោះទេ ។ នៅខែកញ្ញាឆ្នាំ ២០១៨ ករណីនេះត្រូវបានស្រាវជ្រាវនិងអង្កេតសារជាថ្មី ឡើងវិញហើយប៉ូលិសរបស់យើងកំពុងតាមដានព័ត៌មានបានផ្តល់អោយ។​ Ronaldo បានចូលរួមជាមួយអ៊ីតាលី Juventus ពីក្រុម Real Madrid ក្នុងតម្លៃ ៩៩លានផោន (១២៨ លានដុល្លារអាមេរិក) កាលពីដើមរដូវកាលនេះ។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេត់ទុកថាជាកីឡាករដ៏អស្ចារ្យដែលរកបានគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់ជម្រើសជាតិ និងក្រុមបាល់ទាត់អាជីព Real Madrid នាពេលកន្លងមក។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.