v9

Allegri: Ronaldo ទទួលបានអត្ថប្រយោជន៏ច្រើនពីការសម្រាកក្នុងជំនួបជាមួយក្រុម YoungBoy

2 months ago​ | ដោយ V-Dara

គ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri ជឿជាក់ថាកូនក្រុមរបស់ខ្លួនកីឡាករ Cristiano Ronaldo នឹងទទួលបានអត្ថប្រយោជន៍ពីបម្រាមព្យួរ ១ប្រកួត នៅក្របខ័ណ្ឌ Champions League។ ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួតក្រោយរងផលប៉ះទង្គិចគ្នាជាមួយកីឡាករ Jeison Murillo របស់ក្រុម Valencia របស់អេស្បាញកាលពីពីរសប្តាហ៍មុន។ ក្រោយរងពិន័យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានចេញបម្រាមដល់ Ronaldo មិនអោយចូលប្រកួតមួយប្រកួត។ទោះបីជាយ៉ាងនេះក្តីក្រុម Juventus បានទទួលជ័យជម្នះកាលពីចុងសប្តាហ៍មុនក្នុងជំនួបជាមួយក្រុម Young Boys កាលពីថ្ងៃអង្គារ។

Juventus និងត្រៀមដាក់កីឡាករលេងនៅតួនាទីខ្សែប្រយុទ្ធ ៣នាក់អាហ្សង់ទីន Paulo Dybala និងខ្សែបម្រើ-ប្រយុទ្ធក្រូអាត Mario Mandzukic ទទួលភារកិច្ចចូលរួមជាមួយខ្សែប្រយុទ្ធអ៊ីតាលី Federico Bernardeschi ទាំងបីរូបនេះអោយលេងជម្រើស ១១នាក់ដំបូងនៅថ្ងៃអង្គារនេះ ជាមួយក្រុមភ្ញៀវ Young Boy មកពីប្រទេសស្វីស។ លោក Allegri បានប្រាប់សន្និសីទសារព័ត៌មានមួយថា Ronaldo ត្រូវការសម្រាកពីព្រោះគាត់នឿយហត់ និងឆ្លងកាត់ការប្រកួតជាច្រើន។ កាលពីថ្ងៃសៅរ៍រូបគេបានលេងយ៉ាងល្អជាមួយនឹងការប្រកួតដ៏ល្អបំផុតរបស់គេចាប់តាំងពីបានមកទីនេះ។ យើងត្រូវតែឈ្នះនៅថ្ងៃស្អែកដើម្បីបន្តជ័យជម្នះក្រោយផ្តួលក្រុម Valencia។

ក្រុមស្រ្តីជរា Juventus ក៏រំពឹងថានឹងទទួលបានបីពិន្ទុពីគូប្រជែងរបស់ពួកគេមុនពេលជួបជាមួយក្រុមបិសាចក្រហម Manchester United។ ខណៈពេលដែល លោក Gerardo Seoane គ្រូបង្វឹកក្រុម Youngboy បានអះអាងថា: ខ្ញុំមានការខកចិត្តដែលកីឡាករ ស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខ័ណ្ឌ Champions League អវត្តមាននោះ។ Seoane បាននិយាយថា យើងមានការសោកស្តាយណាស់ដែល Ronaldo នឹងមិនមានវត្តមានដូចដែលយើងចង់លេងជាមួយកីឡាករល្អៗ។ ហើយវាពិតជាល្អណាស់ក្នុងការឃើញគាត់(Ronaldo)នៅលើទីលាន

ខ្សែការពារជើងចាស់ Andrea Barzagli នឹងមកជំនួសកីឡាករខ្សែការពារ Giorgio Chiellini ខណៈដែលខ្សែប្រយុទ្ធ Sami Khedira ត្រលប់មកពីរបួសសាច់ដុំនិងអង្គុយលើកៅអីបម្រុង ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.