v9
V9BET

បញ្ជីឈ្មោះជម្រើសជាតិថ្មី មានការដោះដូរសមាសភាពកីឡាករ៣នាក់ និងថែម ចាន់ វឌ្ឍនាកា

6 months ago​ | ដោយ V-Dr

បញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវប្រមូលផ្តុំហ្វឹកហាត់ ត្រៀមការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសរើសជាតិទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃទី១២ ខែតុលា ខាងមុខនេះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទម្លាយឲ្យដឹងជាផ្លូវការហើយ ដោយមានការដោះដូរកីឡាករ៣នាក់ និងបន្ថែមកីឡាករ១នាក់ទៀត សរុបមាន២៤នាក់ គឺខុសពីលើកមុន ដែលមានតែ២៣នាក់។

តាមបញ្ជីឈ្មោះថ្មីនៃក្រុមជម្រើសជាតិកម្ពុជានេះ គឺខ្សែការពារ លី វាហេទ របស់បឹងកេយ កីឡាករ ជ័យ ចត្ត្រា របស់ក្រុមប៉ូលិស អ្នកចាំទីកំពុងមានរបួសដៃឆ្វេង ស៊ូ យ៉ាទី របស់ណាហ្គាវើល និងកីឡាករ អ៊ុក សុវណ្ណ មកពីភ្នំពេញក្រោន ដែលបានជាប់ជម្រើសជាតិ សម្រាប់ការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី កន្លងមកនោះ គឺគ្មានឈ្មោះសម្រាប់ការប្រកួតផ្តុំ លើកនេះទេ ប៉ុន្តែកីឡាករ១៩នាក់ទៀត បន្តជាប់ជម្រើសជាតិដដែល។

បន្ថែមទៅលើបញ្ជីឈ្មោះនេះ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា របស់ក្រុមបឹងកេត បានជាប់ជម្រើសជាតិជាថ្មី ហើយកីឡាករខ្មែរ-បារាំង គួច ដានី ដែលទើបជួបក្រុមណាហ្គាវើល ឲ្យលើកពានលីកកំពូលកម្ពុជា ឆ្នាំ២០១៨ ក៏បានជាប់ជម្រើសជាតិ ជាលើកទី២ផងដែរ បន្ទាប់ពីបានអាក់ខានអស់រយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៣មក។

បន្ថែមលើនេះកីឡាករ អ៊ន ចាន់ប៉ូលីន របស់ក្រុមប៉ូលិស ក៏បានជាប់ជម្រើសជាតិជាថ្មីផងដែរ ចំណែកអ្នកចាំទីដៃទី២របស់ក្រុមវិសាខា ជា វណ្ណសាក់ ដែលធ្លាប់ជាប់ជម្រើសជាតិ ក្នុងនាមជាក្រុមយុវជនអាយុក្រោម១៨ឆ្នាំ និងក្រោម១៩ឆ្នាំកន្លងមកនេះ ក៏បានជាប់ក្រុមធំជម្រើសជាតិកម្ពុជា លើកនេះផងដែរ ប៉ុន្តែគេនៅមិនទាន់ដឹងថា ជា វណ្ណសាក់ នឹងបានបង្ហាញសមត្ថភាពនៅលើទីលានឬយ៉ាងណានោះទេ? ព្រោះមិត្តរួមក្រុមរបស់គេ ដែលជាអ្នកចាំទីដៃទី១របស់ វិសាខា គឺ កែវ សុខសិលា ក៏បន្តមានឈ្មោះក្រុមជម្រើសជាតិ លើកនេះផងដែរ៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.