v9
V9BET

Man.United ជួបរឿងខកចិត្តក្រោយត្រូវ West Ham លត់ ៣:១

9 months ago​ | ដោយ V-Dr

ក្រុម Manchester United បានកត់ត្រានូវការចាប់ផ្តើមរដូវកាលថ្មីដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេល ២៩ឆ្នាំចុងក្រោយនេះ ខណៈដែលក្រុមភ្ញៀវរបស់លោក Jose Mourinho ត្រូវបានក្រុមម្ចាស់ផ្ទះញញួរធំ West Ham United ផ្តួលក្នុងលទ្ធផល ៣:១ នៅកីឡាដ្ឋានទីក្រុងឡុងដ៍សម្រាប់ៀការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី៧ កាលពីយប់ថ្ងៃសៅរ៏ទី២៩ កញ្ញា ២០១៨នេះ។

ក្រុមម្ចាស់ផ្ទះបានបង្កើនការនាំមុខពីរគ្រាប់របស់ពួកគេនៅលើទីលានដោយកីឡាករប្រេស៊ីល Felipe Anderson និងគ្រាប់បាល់ទី២ ដោយកីឡាករ Yarmolenko ប៉ុន្តែប៉ះនឹងជើងខ្សែការពារ Victor Lindelof ធ្វើអោយចូលទីខ្លួនឯង។ ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford បានព្យាយាមរកគ្រាប់បាល់វាយបកតាមវិញបានមួយគ្រាប់ មុនពេលខ្សែប្រយុទ្ធសញ្ជាតិស្វីស កីឡាករ Arnotovic បន្ថែមគ្រាប់បាល់ទី៣ ដើម្បីបញ្ចប់ការប្រកួតក្នុងលទ្ធផល WestHam ៣:១ Man.United។

បច្ចុប្បន្នក្រុមបិសាចក្រហម Man.United មាន ១០ពិន្ទុក្រោយឆ្លងកាត់ ៧ប្រកួត ដូចគ្នាទៅនឹងរដូវកាល២០១៣-២០១៤ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក David Moyes ពោលគឺបរាជ័យជាលើកទី៣ក្នុងរដូវកាលនេះ ប៉ុន្តែភាពខុសគ្នាគឺគ្រាប់បាល់ស៊ុតបញ្ចូលទីមានចំនួនតិចតួចមានន័យថានេះគឺជាការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ពួកគេដូចដែលក្រុមធ្លាប់នៅក្នុងរដូវកាល ១៩៨៩-១៩៩០។ ខណៈដែល West Ham មាន ៧ពិន្ទុក្រោយឆ្លងកាត់ ៧ប្រកួតនិងមានចំណាត់ថ្នាក់លេខ១៣ នៅក្នុងតារាង។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.