v9

PSV ចង់បានតម្លៃខ្លួនខ្សែប្រយុទ្ធ Hirving Lozano ៦០លានយូរ៉ូ

3 months ago​ | ដោយ V-Dara

ក្រោយបង្ហាញទម្រង់លេងដ៏ល្អកំលុងព្រឹត្តការណ៏ World Cup ២០១៨ នៅប្រទេសរុស្ស៊ីបានស្ថិតនៅក្នុងការចាប់អារម្មណ៏ចង់បាន កីឡាករ Hirving Lozano ដែលបច្ចុប្បន្នកំពុងលេងអោយក្រុម PSV Eindhoven ។

យោង Fox Deportes បានចុះផ្សាយអំពីក្លឹបហូឡង់ PSV បានដាក់តម្លៃខ្លួនទៅលើកីឡាករសញ្ជាតិម៉ិកស៊ិកLozano សម្រាប់ក្លឹបណាដែលចង់ ចុះហត្ថលេខា នាំយកខ្សែប្រយុទ្ធរូបនេះមករួមក្រុម គឺត្រូវចំណាយ ប្រាក់រហូតដល់ទៅ៦០លានអឺរ៉ូ ស្របពេលដែលខ្សែប្រយុទ្ធវ័យ២២ឆ្នាំLozano ដែលបានបញ្ជាក់កាលពីពេលថ្មីៗ នេះថាក្លឹប Barcelona បានបង្ហាញចំណាប់អារម្មណ៍ទៅលើខ្លួន។

Lozano បានចូលរួមជាមួយក្រុម PSV នៅក្នុងឆ្នាំ២០១៧ និងបានបង្ហាញសមត្ថភាពធ្វើអោយមានការចាប់អារម្មណ៏ពីសំណាក់ក្លឹបធំៗបន្ទាប់ពីការស៊ុតបញ្ចូលទីជ័យជំនះលើអាល្លឺម៉ង់ក្នុងព្រឹត្តការណ៏ World Cup ២០១៨ និងបានបន្តបង្ហាញទម្រង់លេងលេចធ្លោនៅលីកកំពូលហូឡង់រដូវកាលនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.