v9
V9BET

អាល្លឺម៉ង់ ប្រជែងនឹងតួកគី ដើម្បីឈ្នះសិទ្ធិធ្វើជាម្ចាស់ផ្ទះ Euro ឆ្នាំ២០២៤

9 months ago​ | ដោយ V-Dr

ក្រោយពីបានលើកពាន World Cup ឆ្នាំ២០១៤ បច្ចុប្បន្ន Philipp Lahm សង្ឃឹមថា នឹងនាំយកព្រឹត្តិការណ៍ Euro ជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០២៤ ទៅកាន់ទឹកដីអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ នៅពេលដែល UEFA ប្រកាសពីម្ចាស់ផ្ទះសម្រាប់យុទ្ធនាការប្រចាំទ្វីបអឺរ៉ុបមួយនេះ។ ក្រោយពីចូលនិវត្តន៍កាលពីឆ្នាំមុន លោក Lahm វ័យ៣៤ឆ្នាំ អតីតប្រធានក្រុមជម្រើសជាតិ នឹងដឹកនាំក្នុងការដេញថ្លៃរបស់អាល្លឺម៉ង់ ដើម្បីធ្វើជាម្ចាស់ផ្ទះ Euro ឆ្នាំ២០២៤ ប្រជែងជាមួយនឹងតួកគី ដែលជាប្រទេសតែ១ផ្សេងទៀតកំពុងតែប្រជែងយកសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះ ក្នុងរយៈពេល៦ឆ្នាំទៀត។

ការប្រកាសពីសិទ្ធិម្ចាស់ផ្ទះ ត្រូវបានរំពឹងទុកថា នឹងធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ UEFA ក្នុងទីក្រុង Nyon ប្រទេសស្វ៊ីស នៅថ្ងៃព្រហស្បតិ៍។ Lahm បានប្រកាសថា៖ «យើងគឺជាជាតិសាសន៍មួយនៃកីឡាបាល់ទាត់ ហើយអ្នកគាំទ្ររបស់យើងតែងតែចង់បង្ហាញពីចំណង់ចំណូលចិត្តរបស់ពួកគេទៅលើកីឡាបាល់ទាត់»។ អាល្លឺម៉ង់ ចង់រៀបចំយុទ្ធនាការ Euro ជាលើកទី១របស់ពួកគេ ក្នុងនាមជាប្រទេសដែលមានការបង្រួបបង្រួមមួយ ក្រោយពីអាល្លឺម៉ង់ ខាងលិច បានធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះកាលពីឆ្នាំ១៩៨៨។ តួកគី កំពុងតែសង្ឃឹមចំពោះការទទួលបានសិទ្ធិក្នុងការរៀបចំយុទ្ធនាការកីឡាបាល់ទាត់ដ៏ធំ១លើកដំបូងរបស់ពួកគេ ក្រោយពីចាញ់បារាំង ដោយសំឡេងឆ្នោត១សន្លឹក សម្រាប់សិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះ Euro ឆ្នាំ២០១៦។

យ៉ាងណាក៏ដោយ អាល្លឺម៉ង់ មានប្រៀបជាងដាច់ បើធៀបទៅនឹងកីឡដ្ឋាន និងការដឹកជញ្ជូន។ សំណើដេញថ្លៃជាផ្លូវការរបស់ពួកគេ បានដាក់បញ្ចូលកីឡដ្ឋាន១០ដែលមានស្រាប់ក្នុងការធ្វើជាម្ចាស់ផ្ទះ Euro ឆ្នាំ២០២៤ ស្របពេលដែលតួកគី ត្រូវតែសាងសង់កីឡដ្ឋានរបស់ខ្លួនចំនួន២ឡើងវិញ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Worldsoccertalk



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.