v9
V9BET

Messi មិនមានវត្តមានក្នុងជំនួបមិត្តភាពជាមួយអ៊ីរ៉ាក់ និងប្រេស៊ីលនៅខែតុលាទេ

6 months ago​ | ដោយ V-Dr

គ្រូបង្វឹកបណ្ដោះអាសន្នក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni បានបញ្ជាក់ថាតារាឆ្នើមប្រចាំក្រុម Lionel Messi នឹងខកខានមិនបានចូលរួមការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិនៅខែក្រោយនេះទេ។ Messi វ័យ ៣១ឆ្នាំមិនមានវត្តមានសម្រាប់ការប្រកួតរបស់ក្រុមអាហ្សង់ទីនជាមួយនឹងប្រទេសហ្គាតេម៉ាឡានិងកូឡុំប៊ីកាលពីដើមខែកញ្ញានេះ និងបន្តអវត្តមានសម្រាប់ការប្រកួតមិត្តភាពជាមួយក្រុមអ៊ីរ៉ាក់ នៅប្រទេសអារ៉ាប៊ីសាអូឌីតនាថ្ងៃទី១១ខែតុលា និង ៥ថ្ងៃបន្ទាប់មកទៀតគឺការប្រកួតជាមួយ ក្រុមប្រេស៊ីលផងដែរ។

លោក Scaloni បានប្រាប់ Fox Sports កាលពីថ្ងៃចន្ទថា: ខ្ញុំបាននិយាយជាមួយគាត់ហើយយើងនៅតែគិតថាក្រុមនិងបង្ហាញទម្រង់លេងបានល្អ ទោះបីជាអវត្តមានរូបគាត់ ។យ៉ាងណាមិញគាត់និងត្រូវបន្តពាក់អាក់ក្រុមជម្រើសជាតិនៅថ្ងៃណា មួយវិញជាក់ជាមិនខានព្រោះគាត់គឺជាបុគ្គលសំខាន់សម្រាប់ក្រុម

Messi ធ្លាប់លេងឱ្យក្រុមអាហ្សង់ទីនចុងក្រោយបំផុតនៅព្រឹត្តិការណ៏ World Cup ក្នុងប្រទេសរុស្ស៊ី ២០១៨ និងបានធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ ១៦ក្រុមចុងក្រោយក្រោមថ្វីជើងក្រុមបារាំង។ជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទី ៦៥គ្រាប់ក្នុង ១២៨ប្រកួតសម្រាប់ជម្រើសជាតិ Messi ក៏ធ្លាប់ធ្លាប់បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីនកាលពីឆ្នាំ២០១៦ ក្រោយខកខានមិនអាចជួយក្រុមលើកពាន Copa America បាន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.