v9

Ronaldo ផ្តោតលើការប្រជែងជាមួយ Juventus ក្រោយមិនបានឈ្នះពានកីឡាករឆ្នើម

4 weeks ago​ | ដោយ V-Dara

ខ្សែប្រយុទ្ធ Cristiano Ronaldo ប្តូរការផ្តោតអារម្មណ៍របស់គេទៅកាន់ការប្រជែងរបស់ក្រុម Juventus សម្រាប់ការឈ្នះពាន៣ នៅរដូវកាលនេះ កាលពីថ្ងៃពុធ ក្រោយពីរងបរាជ័យក្នុងការប្រជែងពានកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ FIFA។

Ronaldo ម្ចាស់ពានរង្វាន់បាល់មាស Ballon d’Or ៥សម័យកាល មិនបានចូលរួមក្នុងកម្មវិធីប្រគល់រង្វាន់ក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទឡើយ ខណៈដែលខ្សែបម្រើ Luka Modric អតីតមិត្តរួមក្រុម Real Madrid បានផ្តួលរូបគេ ដើម្បីឈ្នះពាន កិត្តិយសមួយនេះ។ តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់វ័យ ៣៣ឆ្នាំរូបនេះ ក៏បានចាញ់ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុម Liverpool សម្រាប់ការឈ្នះពាន Puskas Award ចំពោះការរកគ្រាប់បាល់ដ៏ល្អបំផុតផងដែរ។ រូបគេបានស្ថិតជាបេក្ខភាពមួយសម្រាប់ការរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អឥតខ្ចោះរបស់គេសម្រាប់ក្រុម Real Madrid នៅពេលប្រកួតជាមួយនឹងក្រុម Juventus ក្នុងក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ កាលពីរដូវកាលមុន ខណៈដែលគ្រាប់បាល់ស៊ុតបករំលងក្បាលនោះ ក៏បានទទួលនូវការកោតសរសើរពីសំណាក់អ្នកគាំទ្ររបស់ក្រុម Juventus ផងដែរ។

លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus បានគាំទ្រឲ្យ Ronaldo ដែលរកបាន ៣គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌលីក ២លើកចុងក្រោយរបស់គេ សម្រាប់ការឈ្នះពានរង្វាន់នេះ ខណៈដែលរូបគេរកបានគ្រាប់បាល់ច្រើនជាងគេសរុប១៥គ្រាប់ក្នុងក្របខ័ណ្ឌ Champions League ដើម្បីជួយឲ្យ Real ឈ្នះពាន៣លើកជាប់ៗគ្នា។ លោក Allegri បានឲ្យដឹងថា៖ «បើគ្មានការប្រជែងពី Luka Modric ទេនោះ ខ្ញុំនឹងផ្តល់ពានរង្វាន់ Ballon d’Or ទៅឲ្យ Ronaldo សម្រាប់អ្វីដែលរូបគេបានធ្វើកាលពីរដូវកាលមុន»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.