v9
V9BET

Manuel Pellegrini: ចំនុចសំខាន់យើងមិនបានអោយ Eden Hazard ធ្វើព្យុះ-ភ្លៀងក្នុងការប្រកួតនេះទេ

11 months ago​ | ដោយ V-Dr

ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី៦ រវាងក្រុមរួមទីក្រុងឡុងដ៏គឺម្ចាស់ផ្ទះ West Ham United និងក្រុមភ្ញៀវ Chelsea លោក Manuel Pellegrini អ្នកចាត់ការទូទៅរបស់ក្រុមញញួរធំ West Ham United បានផ្តល់បទសម្ភាសន៏ថា: ក្រុមយើងបានបង្អាក់ជ័យជំនះលើកទី៦ របស់ក្រុម Chelsea ក្រោយ ចាប់ផ្តើមរដូវកាលក្របខ័ណ្ឌ Premier League ទទួលជ័យជំនះ ៥ប្រកួតជាប់គ្នាអោយជួបលទ្ធផលត្រឹមតែ 0:0 ដោយសារតែយើងបានរារាំងការបង្ហាញទម្រង់លេងដ៏មានឥទ្ធិពលរបស់ខ្សែបម្រើ-ប្រយុទ្ធ Eden Hazard និង Alonso មិនអោយធ្វើព្យុះធ្វើភ្លៀងក្នុងការប្រកួតនេះបាន។

គ្រូបង្វឹកក្រុម Chelsea សញ្ជាតិអ៊ីតាលីលោក Maurizio Sarri បានចាប់ផ្តើមដឹកនាំយ៉ាងល្អនៅកីឡាដ្ឋាន Stamford Bridge ប៉ុន្តែសម្រាប់ការប្រកួតកាលពីថ្ងៃអាទិត្យ គឺជាបញ្ហាមួយដែលលោកត្រូវលើកយកមកដោះស្រាយជាបន្ទាន់។

លោក Pellegrini ធ្លាប់បានដឹកនាំក្រុមចាញ់ការប្រកួត ២លើកកន្លងមកនៅក្នុងផ្ទះខ្លួនឯងកន្លងមកនោះមានការពេញចិត្តជាមួយនឹងទម្រង់លេងរបស់ក្រុម West Ham កាលពីយប់ថ្ងៃអាទិត្យ និងបានបញ្ជាកូនក្រុមរបស់លោកមិនបណ្តោយឱ្យក្រុម Chelsea មានសិទ្ធិត្រួតត្រាគ្រាប់បាល់ដែលចេញពីកីឡាករដ៏សំខាន់នោះគឺខ្សែការពារឆ្វេង Marcos Alonso និង Hazard ដែលអាចបង្កគ្រោះថ្នាក់ដល់ក្រុមរៀងរាល់ពេលនោះឡើយ។

អតីតអ្នកចាត់ការទូទៅក្រុម Real Madrid, Man.City លោក Pellegrini បន្តថា: យើងលេងបានល្អតាម ដែលអាចទៅបានពីព្រោះគ្រប់សកម្មភាពយើងបានកំនត់ច្បាស់លាស់ថាអោយពួកគេលេងបានត្រឹម កំរិតដែលយើងចង់បានដោយសារ យើងការពារយ៉ាងល្អ។ ពួកគេលេងភាគច្រើន នៅផ្នែកខាងស្តាំ ដូច្នេះពួកគេមិនបានបង្កើតឱកាសច្រើនពេកទេ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.