v9
V9BET

Sir Alex Ferguson បង្ហាញខ្លួនជាលើកដំបូងនៅកីឡាដ្ឋាន Old Trafford ក្រោយការវះកាត់

8 months ago​ | ដោយ V-Dr

អតីតអ្នកចាត់ការក្រុម Manchester United លោក Sir Alex Ferguson បានបង្ហាញខ្លួនជាសាធារណៈនៅកីឡាដ្ឋាន Old Trafford ជាលើកដំបូង ក្រោយពីគ្រូបង្វឹកដ៏មានឥទ្ធិពលក្នុងពិភពបាល់ទាត់អង់គ្លេសរូបនេះ បានទទួលរងការវះកាត់ជម្ងឺដាច់សរសៃឈាមខួរក្បាលជាបន្ទាន់កាលពីថ្ងៃទី៥ ខែឧសភា ២០១៨ ដោយស្ថិតក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនថ្ងៃនៅឯមន្ទីរពេទ្យ Salford Royal។ លោក Ferguson ដែលមានវ័យ ៧៦ ឆ្នាំសញ្ជាតិស្កុតឡេនបានចូលរួមទស្សនាការប្រកួតរវាង Man.Untied និងក្រុមភ្ញៀវ Wolves និងទទួលបានការស្វាគមនកក់ក្តៅនៅពេលដែលរូបលោកបានឈានជើងដល់ទីកៅអីអង្គុយរបស់ខ្លួនមុនការប្រកួតបានចាប់ផ្តើមគឺចំណាយពេលប្រមាណ ២៧នាទី ដូចទៅនិងកំលុងពេលដែលលោកធ្លាប់បានដឹកនាំក្រុមពីឆ្នាំ១៩៨៦-២០១៣ដូច្នេះផងដែរ។

អតីតអ្នកចាត់ការទូទៅដែលធ្លាប់ជួយក្រុម Man.United លើកពានកំពូលអង់គ្លេស ១៣សម័យរូបនេះ បានផ្តល់បទសម្ភាសន៏មុនការប្រកួតនៅថ្ងៃសៅរ៍ថា: វាពិតជាដំណើរដ៏វែងឆ្ងាយ។ សុខភាពរបស់ខ្ញុំបានបោះ ជំហានទៅមុខនិងប្រតិបត្តិតាម អ្វីដែលគ្រូពេទ្យប្រាប់ខ្ញុំវាពិតជាល្អប្រសើរច្រើនណាស់ហើយ

ការបង្ហាញខ្លួនជាសាធារណៈរបស់ Sir Alex Ferguson ជាលើកចុងក្រោយនៅទឹកដី Old Trafford គឺនៅថ្ងៃទី២៩ ខែមេសា ២០១៨ នៅពេលដែលរូបលោកមានវត្តមានប្រគល់ពានកិត្តិយស និងវត្តុអនុស្សាវរីយ៏ជូនដល់លោក Arsene Wenger អតីតគ្រូបង្វឹករបស់ក្រុម Arsenal។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.