v9

លោក Sarri: ស្ថានភាពរបួសស្មារបស់ Pedro មិនធ្ងន់ធ្ងរនោះទេ

3 months ago​ | ដោយ V-Dara

Pedro បានរងរបួសស្មាក្នុងការប្រកួតពានរង្វាន់ Europa League របស់ក្រុម Chelsea ផ្តួល PAOK ក្នុងលទ្ធផល ១-០ កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែ Maurizio Sarri បានអះអាងថាវាហាក់ដូចជាមិនធ្ងន់ធ្ងរទេ។

Chelsea បានបន្តការទទួលជ័យជម្នះរបស់ខ្លួនក្រោមការដឹកនាំរបស់គ្រូបង្វឹក Sarri បន្ទាប់កពីការចាប់ផ្តើមរដូវកាល Premier League មិនដែលស្គាល់រសជាតិបរាជ័យកន្លងមក។

ខ្សែបម្រើអន្តរជាតិអេស្បាញ និងជាអតីតកីឡាករក្រុម Barcelona Pedro បានរងរបួសស្មា នៅពាក់កណ្តាល តង់ទី២ ហើយទីបំផុតត្រូវបានប្តូរចេញពីទីលានប្រកួត ក្រោយរងការប៉ះទង្គិចជាមួយកីឡាករ Paschalakis របស់ក្រុមម្ចាស់ផ្ទះ។ ប៉ុន្តែលោក Sarri បាននិយាយប្រាប់សារពត៌មានថាៈ ខ្ញុំមិនទាន់បានដឹងច្បាស់ពីស្ថានភាពរបួសរបស់ Pedro ទេ ប៉ុន្តែផ្តោតលើការពិភាក្សាគ្នាយ៉ាងរហ័សជាមួយវេជ្ជបណ្ឌិត ស្ថានភាពរបស់ គាត់មិនធ្ងន់ធ្ងរពេកនោះទេ

Pedro សមាជិកដ៏សំខាន់របស់ក្រុម Barcelona ក្រោយជួយក្រុមលើកពាន La Liga ៥ដងបានផ្ទេរមកលេងអោយក្រុម Chelsea កាលពីឆ្នាំ២០១៥ និងបន្តជួយក្រុមលើកពាន Premier League ២ដង និងពាន FA Cup ១ដងផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.