v9

ស្តាប់ពាក្យសម្តីប៉ុន្មានឃ្លារបស់ Ronaldo ប្រាប់ទៅអាជ្ញាកណ្តាលមុនពេលដើរចេញពីទីលានទាំងទឹកភ្នែក

4 weeks ago​ | ដោយ V-Dara

Cristiano Ronaldo កីឡាករចំណូលថ្មីរបស់ក្រុមម្ចាស់ជើងឯក SerieA Juventus បានសម្តែងការខឹងសម្បាយ៉ាងខ្លាំងនៅពេលត្រូវបានអាជ្ញាកណ្តាលកាត់សេចក្តីផ្តល់កាតក្រហមដោយមិនយល់ពីហេតុ។ ក្រោយចាប់ផ្តើមប្រកួតពានរង្វាន់ក្របខណ្ឌ Champion League បាន ២៩នាទីនៅកីឡាដ្ឋាន Mesta Statdium របស់ក្រុម Valencia។

ខ្សែប្រយុទ្ធ និងជាប្រធានក្រុមជម្រើសជាតិសញ្ជាតិព័រទុយហ្កាល់រូបនេះ បានចាកចេញពីការប្រកួតដោយទឹកភ្នែក និងសោកស្តាយដែលមិនបានជួយក្រុម ទោះបីជាទីបញ្ចប់លទ្ធផលគឺ Juventus ផ្តួល Valencia ដោយលទ្ធផល ២-0។ តែអ្វីដែលមជ្ឈដ្ឋានបាល់ទាត់ចង់ដឹងបំផុតនោះគឺពាក្យសម្តីចុងក្រោយរបស់តារាឆ្នើមវ័យ ៣៣ឆ្នាំ និងជាម្ចាស់ពានរង្វាន់បាល់មាស ៥សម័យមួយនេះបានប្រាប់ដល់អាជ្ញាកណ្តាលសញ្ជាតិអាឡឺម៉ង់លោក Felix Brych ថា: ខ្ញុំមិនបានធ្វើអ្វីខុសឆ្គងនោះទេ ហេតុអី?

រូបភាពជាច្រើនបានបង្ហាញថា Ronaldo មិនបានបង្កហិង្សាដាក់ដៃគូប្រកួតនោះទេ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់គឺការចាប់ក្បាលខ្សែការពារ Valencia កីឡាករ Jeison Murillo ដើម្បីអោយរូបគេក្រោកឈរឡើងបន្តការប្រកួតទៀត ប៉ុន្តែសមភាគីរូបនោះបានបង្ហាញឥរិយាបទមិនពេញចិត្ត និងទង្វើរបស់ Ronaldo នោះទេ។ Ronaldo បានបង្ហាញពីការបាត់បង់ឥទ្ធិពល និងអភ័យឯកសិទ្ធ មិនដូចកំឡុងពេលលេងអោយអតីតក្លឹប Real Madrid ដែលធ្លាប់បានចំណាយពេលជិត ១ទសវត្សកន្លងមកនោះទេ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.