v9

ក្រុមឡើងទម្រង់លេង Liverpool សម្លឹងរកការបង្កើតប្រវត្តិសាស្ត្រពេលប៉ះ Southampton

4 weeks ago​ | ដោយ V-Dara

Liverpool នឹងសម្លឹងរកការរក្សាការចាប់ផ្តើមយ៉ាងល្អឥតខ្ចោះរបស់ពួកគេក្នុងរដូវកាលថ្មីនេះ ក្នុងការប្រកួតជាប្រវត្តិសាស្ត្រមួយជាមួយនឹងក្រុម Southampton ខណៈដែលកីឡាកររបស់លោក Jurgen Klopp កំពុងតែទាញយកអត្ថប្រយោជន៍ពីការជួបលទ្ធផលមិនគួរឲ្យកត់សម្គាល់របស់ពួកគេនៃយុទ្ធនាការកីឡាបាល់ទាត់អន្តរជាតិ។ មានក្លិបតែ៤ប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League ដែលរួមមាន Newcastle ឆ្នាំ១៩៩៤ ក្រុម Manchester City កាលពី ២រដូវកាលមុន និងក្រុម Chelsea ក្នុងឆ្នាំ២០០៥ និង២០០៩ បានបើកយុទ្ធនាការមួយតាមរយៈការយកឈ្នះ ៦លើកជាប់ៗគ្នា។

បច្ចុប្បន្ន លោក Klopp គ្រូបង្វឹករបស់ក្រុមហង្សក្រហម អាចនឹងបន្ថែមក្រុម Liverpool នាពេលបច្ចុប្បន្នរបស់លោក ទៅក្នុងបញ្ជីនោះ ជាមួយនឹងការដណ្តើមបានជ័យជម្នះ១លើក្រុម Southampton នាកីឡដ្ឋាន Anfield នៅថ្ងៃសៅរ៍នេះ។ ការដណ្តើមបានជ័យជម្នះមួយ ក៏បង្កើតឲ្យមានកំណត់ត្រាជាលើកទី១ផងដែរ បើគិតចាប់តាំងពីរដូវកាលឆ្នាំ១៩៩០-១៩៩១ ដែលនៅពេលនោះក្រុម Liverpool បើកការប្រកួតក្នុងក្របខ័ណ្ឌលីកនៅរដូវកាលនោះ ជាមួយនឹងការដណ្តើមបានជ័យជម្នះ៧លើកជាប់ៗគ្នា។ ការចាប់ផ្តើមយ៉ាងល្អឥតខ្ចោះរបស់ក្រុម Liverpool នៅរដូវកាលនេះ ដែលក្នុងនោះរាប់បញ្ចូលទាំងការដណ្តើមបានជ័យជម្នះដ៏រំភើបលើទឹកដីខ្លួនឯងក្នុងក្របខ័ណ្ឌ Champions League លើក្រុម Paris Saint-Germain អាចនឹងកើតឡើងដោយសារតែកត្តាជាច្រើន។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា កីឡាករសំខាន់ៗរបស់លោក Klopp ត្រឹមតែប៉ុន្មាននាក់ប៉ុណ្ណោះ បានឆ្លងផុតវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី ខណៈដែលនេះអាចនឹងក្លាយជាហេតុផលដ៏សំខាន់មួយសម្រាប់ការចាប់ផ្តើមយ៉ាងល្អនៅរដូវកាលនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៩យប់៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ France24

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.