v9

Arsenal និង Chelsea ឈ្នះក្នុង Europa League ខណៈ Rangers ស្មើជាមួយ Villarreal

4 weeks ago​ | ដោយ V-Dara

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ខណៈដែលក្រុម Arsenal បានផ្តួលក្រុមអ៊ុយក្រែន Vorskla Poltava ក្នុងលទ្ធផល ៤-២ ក្នុងការប្រកួតក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលក្រុមកំពុងឡើងទម្រង់លេង Chelsea បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុម PAOK ក្នុងប្រទេសក្រិក។

Aubameyang បានជួបភាពត្រដាបត្រដួសក្នុងការបង្ហាញពីទម្រង់លេងដ៏កំពូលរបស់គេក្នុងក្របខ័ណ្ឌ Premier League មកទល់ពេលនេះ តាមរយៈការរកបានត្រឹមតែ ១គ្រាប់គត់ក្នុងចំណោមការប្រកួត ៥លើក ប៉ុន្តែ ខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងរូបនេះ បានរកគ្រាប់បាល់បើកឆាកក្នុងទីក្រុងឡុងដ៍ ក្រោយពីលេងបានរយៈពេល៣២នាទី នៃពូល E។ ខ្សែប្រយុទ្ធ Danny Welbeck បានតែតរកគ្រាប់បាល់ទី២ នៅដើមតង់ទី២ ហើយ Aubameyang បានស៊ុតបាល់កោងយ៉ាងល្អដើម្បីរកគ្រាប់បាល់ទី៣សម្រាប់ក្រុមកាំភ្លើងធំ ខណៈដែល Mesut Ozil ក៏រកបានគ្រាប់បាល់បញ្ចូលទីផងដែរ នៅមុនពេលការខ្វះនូវការផ្តោតអារម្មណ៍ បានធ្វើឲ្យក្រុម Vorskla វាយបកបាន ២គ្រាប់វិញនៅជិតបញ្ចប់ការប្រកួត។

Aubameyang បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «ខ្ញុំគិតថា យើងបានលេងយ៉ាងល្អក្នុងតង់ទី១ និងនៅដើមតង់ទី២។ យើងត្រូវតែធ្វើឲ្យបានល្អជាងនេះ និងព្យាយាមកុំឲ្យរបូតគ្រាប់បាល់ដូចដែលយើងបានធ្វើនៅនាទីចុងក្រោយ»។ ស្របពេលជាមួយគ្នានេះ ក្រុម Rangers របស់លោក Steven Gerrard បានចាប់ផ្តើមយុទ្ធនាការ Europa League តាមរយៈការដណ្តើមបានលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុម Villarreal៕

វីឌីអូហាយឡាយការប្រកួតទាំង៣៖

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.