v9

លោក Maurizio Sarri ប្រាប់មូលហេតុ Hazard, Luiz និង Kovacic អវត្តមានការប្រកួតជាមួយក្រុម PAOK

4 months ago​ | ដោយ V-Dr

លោក Maurizio Sarri គ្រូបង្វឹកតោខៀវ Chelsea បានពន្យល់ប្រាប់ពីមូលហេតុដែលកីឡាករឆ្នើម ៣រូបគឺ Eden Hazard, David Luiz និង Mateo Kovacic មិនមានវត្តមានសម្រាប់ការប្រកួតក្របខ័ណ្ឌ Europa League ជាលើកដំបូងរបស់ Chelsea ជាមួយនឹងក្រុមក្រិក PAOK។ អតីតគ្រូបង្វឹករបស់ក្លឹប Napoli ត្រូវដឹកនាំក្រុមសម្រាប់ការប្រកួតក្រៅទឹកដីដោយមិនមានកីឡាករបីរូបខាងលើឡើយទោះបីជាការបង្ហាញទម្រង់លេងដ៏ល្អនៅក្នុងក្របខ័ណ្ឌ Premier League។

Hazard បានស៊ុតបាល់បញ្ចូលទីចំនួនបីគ្រាប់សម្រាប់ការប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League ជាមួយក្រុម Cardiff កាលពីចុងសប្តាហ៍ប៉ុន្តែលោក Sarri ជឿជាក់ថា: ត្រូវការពេលវេលាសម្រាកបន្ថែមក្រោយពីវិស្សមកាល World Cup ជាមួយបែលហ្ស៊ិក។ ខ្សែបម្រើ Kovacic កីឡាករអន្តរជាតិក្រូអាតសមាជិកក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ ២ ពានរង្វាន់បាល់ទាត់ពិភពលោក Kovacic ក៏ត្រូវបានដាក់អោយសម្រាកដូចគ្នាជាមួយហេតុផល មានបញ្ហារបួសបន្តិបន្តួច ខណៈដែលខ្សែការពារ David Luiz ក៏មិនមានវត្តមាន ក្រោយខកខានចូលលេងនៅរដូវកាលមុន ដោយហេតុផលលើកឡើងរបស់លោក Sarri ថា: Luiz បានចូលរួមប្រកួតបាន ៦ខែមកហើយ ដូច្នេះគាត់ក៏និងត្រូវដាក់អោយសម្រាកដូចគ្នា។

លោក Sarri បានបដិសេធមិនចាប់អារម្មណ៍ថាតើគាត់នឹងចាប់ផ្តើមដាក់កីឡាករបម្រុងRuben Loftus-Cheek ឬ Calum Hudson-Odoi ឬយ៉ាងណា? គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៥៩ឆ្នាំរូបនេះបន្តៈ ខ្ញុំមិនដឹងអំពី Loftus ទេ ប៉ុន្តែ សម្រាប់ខ្ញុំគាត់គឺជាកីឡាករដ៏ល្អម្នាក់។ ឥឡូវនេះវាពិតជាលំបាកខ្លាំងណាស់ព្រោះនៅក្នុងផ្នែកដំបូងនៃរដូវកាលវាមានសារៈសំខាន់ក្នុងការលេងជាមួយក្រុមដ៏រឹងមាំមួយ។ ខ្ញុំអាចផ្លាស់ប្តូរកីឡាករ ៤ ឬ ៥ នាក់ជាក់ស្តែង។ Moses និង Willian ក៏មានវត្តមានខណៈ Ampadu, Odoi និង Loftus គឺជាជម្រើសកំពុងពិចារណា

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Metro

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.