v9

លោក Allegri បានអំពាវនាវឱ្យមានការប្រើប្រាស់ VAR បន្ទាប់ពី Ronaldo ត្រូវបានបណ្តេញចេញ

1 month ago​ | ដោយ V-Dara

គ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri បានសោកស្តាយចំពោះការខ្វះខាតនៃការប្រើប្រាស់វីដេអូជំនួយការអាជ្ញាកណ្តាល(VAR)បន្ទាប់ពីកីឡាករ Cristiano Ronaldo ត្រូវបានផ្តល់កាតក្រហមចេញពីការប្រកួត សម្រាប់ក្នុងការបង្ហាញខ្លួនជាលើកដំបូងអោយ Juventus ក្នុងក្របខ័ណ្ឌ Champions League ជាមួយក្រុមម្ចាស់ផ្ទះ Valencia កាលពីថ្ងៃពុធនេះ។ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Ronaldo បានទទួលកាតក្រហមនៅនាទីទី២៩ នៅកីឡាដ្ឋាន Estadio Mestalla សម្រាប់ការប៉ះទង្គិចជាមួយនឹងខ្សែការពារ Jeison Murillo របស់ក្រុម Valencia។ ទោះបីជាសល់គ្នាត្រឹមតែ ១០នាក់ ក្រុមម្ចាស់ជើងឯក SerieA Juvetus នៅតែអាចផ្តួលក្រុមម្ចាស់ផ្ទះដោយលទ្ធផល ២-០ ដោយបាល់ប៉េណាល់ពីរគ្រាប់របស់កីឡាករខ្សែបម្រើសញ្ជាតិប៊ូស្នី Miralem Pjanic។

ការសម្រេចចិត្តរបស់អាជ្ញាកណ្តាលកាត់សេចក្តីក្នុងការប្រកួតសញ្ជាតិអាល្លឺម៉ង់លោក Felix Brych ហាក់បីដូចជា ធ្ងន់ធ្ងរក្រោយពី Murillo បានប្រជែងគ្នាជាមួយ Ronaldo កៀកចូលទៅក្នុងតំបន់គ្រោះថ្នាក់ហើយពូកគេទាំងពីរបានដួលប៉ុន្តែ ទោះជាបែបនេះក្តី Ronaldo បានបង្ហាញកាយវិការដូចជាបានទាត់ គូប្រជែងអោយដួលទៅលើដី បន្ទាប់មក Ronaldo បានយកដៃរបស់ខ្លួនដាក់លើក្បាលរបស់ Murillo ដោយបង្ហាញកាយវិការចង់អោយរូបគេ ក្រោកឈរឡើងវិញដើម្បីបន្ត ការប្រកួតទៀត។ ដូច្នេះក្រោយរងការពិន័យនេះ Ronaldo និងត្រូវខកខានការប្រកួតទទួលភ្ញៀវ Young Boys នៅថ្ងៃទី២ តុលា និងការប្រកួតដ៏សំខាន់គឺជំនួបជាមួយអតីតក្រុម Man.United សម្រាប់ការប្រកួតបន្ទាប់។

អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីលោក Allegri បានប្រាប់អោយដឹងក្រោយការប្រកួតថា: ខ្ញុំអាចនិយាយបានថា វីដេអូបច្ចេកទេស ជំនួយសម្រាប់អាជ្ញាកណ្តាល VAR នឹងជួយគាត់ធ្វើការសម្រេចចិត្តត្រឹមត្រូវ។ សម្រាប់ការកាត់សេចក្តីយប់នេះ គឺជាការខកចិត្តរបស់យើង។ ការប្រកួតមានលក្ខណៈ ប្រថុយប្រថាននៅ យប់នេះជាមួយ នឹងការបាត់បង់រូបគាត់នៅការ ប្រកួតបន្ទាប់ទៀតផងដែរ

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានបញ្ជាក់ថាពួកគេគេគ្រោងនឹងបំពាក់ហើយអនុវត្តការងារវីដេអូជំនួយការអាជ្ញាកណ្តាល( VAR) នៅក្នុងការប្រកួតដណ្តើមយកពានរង្វាន់លំដាប់កំពូលរបស់អ៊ឺរ៉ុប​នៅរដូវកាលក្រោយ​បន្ទាប់ពីបច្ចេកវិទ្យា​នេះត្រូវបាន​គេប្រើប្រាស់​ស្ទើរតែទាំងស្រុងនៅការប្រកួតបាល់ទាត់ពិភពលោក ២០១៨ កាលពីរដូវក្តៅកន្លងទៅនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.