v9

Man.United ត្រៀមលក់ខ្សែការពារកណ្តាល Bailly នៅខែមករាខាងមុខ

3 months ago​ | ដោយ V-Dara

ក្លិបបិសាចក្រហម Manchester United អាចនឹងលក់ខ្សែការពារ Eric Bailly នៅក្នុងខែមករា បន្ទាប់ពីខ្សែការរកណ្តាលរូបនេះ មិនស្ថិតក្នុងជម្រើស ១១នាក់ដំបូងជាប់លាប់សម្រាប់រដូវកាលថ្មី ២០១៨-២០១៩ នេះទេ ស្របពេលក្រុមប្រជែងលីកពីរគឺ Arsenal និង Tottenham សុទ្ធតែបានសម្តែងការចាប់អារម្មណ៏ចង់ប្រជែងនាំយករូបគេមករួមក្រុមរៀងៗខ្លួន។

Bailly បានចាប់ផ្តើមលេងជម្រើសដំបូងក្នុងការប្រកួតបើករដូវកាល Premier League ជាមួយ Leicester និង Brighton ប៉ុន្តែខ្សែការពារអន្តរជាតិកូឌីវ័រដែលបានផ្ទេរពីក្រុម Villareal មកចូលរួមជាមួយ Man. United ក្នុងតម្លៃ 30លានផោនកាលពីឆ្នាំ២០១៦ រូបនេះ បានជួបប្រទះនិងបញ្ហារបួសនៅមួយរយៈកាលចុងក្រោយ ទើបធ្ចើអោយអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់លោក Mourinho សម្រេចចិត្តមិនបានដាក់អោយរូបគេលេងក្នុងជម្រើសដំបូងនៅកីឡាដ្ឋាន Old Traffordបន្តទៀត។

គេហទំព័រ Daily Mirror បានចុះផ្សាយថាៈ កីឡាករ Bailly អាចនឹងត្រូវលក់នៅខែមករាខណៈដែលគ្រូបង្វឹកក្រុម Tottenham លោក Pochettino គឺជាអ្នកដែលធ្លាប់កោតសរសើរពីសមត្ថភាពរបស់​ Bailly កំលុងពេលរូបគេកំពុងលេងនៅក្រុម Villareal មកម្លេះ ស្របពេលដែលក្រុម Man.United កំពុងសម្លឹងឃើញបេក្ខភាពកីឡាករ Toby Alderweireld របស់ក្រុម Spur មកជំនួសវិញ។ រីឯក្រុម​ Arsenal ក៏ចង់បាន Baily ដើម្បីទៅលេងចាប់ដៃគូជាមួយខ្សែការពារបារាំង Laurent Koscielnyផងដែរ។ ជាមួយនឹងធនធានខ្សែការពារដែលមានស្រាប់ដូចជា Chris Smalling , Victor Lindelof កីឡាករ Marcos Rojo និង Phil Jones ដូច្នេះ Bailly អាចជាកីឡាករដំបូងគេដែលត្រូវដើរចេញពីក្រុមក្រោយរួមរស់ជាមួយគ្នា ២រដូវកាលកន្លងមក ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.