v9

លោក Guadiola: De Bruyne មិនមែនសម្រាប់លក់ទេ គាត់ជាកីឡាករដ៏អស្ចារ្យ

3 months ago​ | ដោយ V-Dara

លោក Pep Guardiola បានបញ្ជាក់ថាខ្សែបម្រើ Kevin De Bruyne របស់ក្លឹប Manchester City មិនមែនសម្រាប់លក់ទេ។ អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញវ័យ២៧ឆ្នាំរូបនេះបានរៀបរាប់ដោយសង្ខេបខ្លីថា: De Bruyne គឺជាកីឡាករដ៏អស្ចារ្យរបស់យើង។កីឡាករខ្សែបម្រើក្រុមជម្រើសជាតិបែលហ្សិក De Bruyne បានចុះហត្ថលេខាបន្តលេងនៅកីឡាដ្ឋាន Etihad Stadium រហូតដល់ឆ្នាំ២០២៤(៦ឆ្នាំ)និង គឺជាកីឡាករឆ្នើមនិងជាសមាជិកដ៏សំខាន់ដែលបានជួយក្រុម Man City បានបំបែកកំណត់ត្រាលើកពានរង្វាន់ក្របខ័ណ្ឌ Premier League ក្រោមការដឹកនាំរបស់ លោក Pep នៅរដូវកាលចាស់។

ក្រុមម្ចាស់ជើងឯក Premier League Man.City មិនមានវត្តមានកីឡាក Debruyne ខ្សែបម្រើនាំលេងវ័យ ២៧ឆ្នាំរូបនេះចូលរួមប្រកួតនាពេលបច្ចុប្បន្ននេះទេដោយសារតែបញ្ហារបួសជង្គង់និងត្រូវខកខានការប្រកួតអោយក្រុមមេឃខៀវ Man.City រហូតដល់ខែវិច្ឆិកា ២០១៨ ខាងមុខ។

លោក Guardiola បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសាកលវិទ្យាល័យ Universidad Valdano ថា: គាត់ជាកីឡាករដ៏ល្អម្នាក់ហើយតម្លៃទិញផ្តាច់កុងត្រារបស់គាត់គឺមានចំនួន ២៥០លានអឺរ៉ូ ដូច្នេះខ្ញុំសុំទោសគាត់មិនមែនសម្រាប់លក់ទេ។ អតីតគ្រូបង្វឹក Barcelona លោក Guardiola បានបន្តថាៈ ថាគាត់មានបំណងវិលត្រឡប់មកកាន់ក្លឹប Barcelona B វិញជាទីកន្លែងដែលគាត់បានចាប់ផ្តើមអាជីពជាគ្រូបង្វឹករបស់គាត់មុនពេលគាត់ចូលនិវត្តន៍។ខ្ញុំក៏មានបំណងនឹងដឹកនាំក្រុមជម្រើសជាតិប្រសិនបើខ្ញុំមានឱកាសហើយពួកគេចង់បានខ្ញុំ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer

ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.