v9

ខ្សែបម្រើឆ្នើម Tanguy Ndombele បន្តកិច្ចសន្យា ១ឆ្នាំបន្ថែមទៀតជាមួយ Lyon

3 months ago​ | ដោយ V-Dara

ក្រុម Olympic Lyonais បានប្រកាសក្នុងគេហទំព័រផ្លូវការរបស់ខ្លួនសម្រាប់ខ្សែបម្រើ Tanguy Ndombele បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយឆ្នាំបន្ថែមលើកិច្ចសន្យាចាស់ដែលនឹងធ្វើឱរូបគេបន្តនៅជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៣ ។Ndombele ដែលជាគោលដៅនៃការផ្ទេរសម្រាប់ក្រុម Tottenham បានបង្ហាញទម្រង់លេងល្អ សម្រាប់ជម្រើស១១នាក់ដំបូងរបស់ខ្លួនជាមួយក្រុមLyon ក្រោយផ្ទេរពីក្រុមAmiens ។

ហើយបន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីរយៈពេល ៥ឆ្នាំជាមួយក្លឹបនាពេលកន្លងទៅកីឡាករអន្តរជាតិអាយុក្រោម ២១ ឆ្នាំរបស់បារាំងរូបនេះកំពុងកំណត់គោលដៅនិងបន្តអភិវឌ្ឍខ្លួនឱ្យមានការរីកចម្រើនបន្ថែមទៀត។

Ndombele បានប្រាប់វេបសាយផ្លូវការរបស់ក្លឹបLyonថា: ខ្ញុំពិតជារីករាយណាស់ក្នុងការស្នាក់នៅបន្ថែមមួយរដូវកាលទៀតលើកិច្ចសន្យាចាស់។ នោះជាអ្វីដែលខ្ញុំចង់បាន។ខ្ញុំសង្ឃឹមថាយើងនឹងមានរដូវកាលដ៏អស្ចារ្យវាជារឿងសំខាន់សម្រាប់ខ្ញុំ ខ្ញុំចង់បន្តការរីកចម្រើននិងជួយក្រុមអោយអស់ពីលទ្ធភាពប៉ុន្តែខ្ញុំមិនដឹងថាវានិងទទួលបានលទ្ធផលកំរិតណានោះទេ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.