v9
V9BET

ខ្សែការពារឆ្វេង Kurzawa របស់ PSG វះកាត់របួសខ្នង

5 months ago​ | ដោយ V-Dr

Layvin Kurzawa កីឡាករអន្តរជាតិបារាំង របស់ក្រុម Paris Saint-Germain ត្រូវបានក្រុមធ្វើ សេចក្តីថ្លែងការណ៍ អោយដឹងថា ខ្សែការពាររូបនេះនwងត្រូវធ្វើការវះកាត់ឆ្អឹងខ្នងនៅថ្ងៃពុធទី១២ ខែកញ្ញា ២០១៨ នេះ ព្រមទាំងត្រូវខកខានការប្រកួត សម្រាប់រយៈពេលដែលនៅសល់រហូតដល់បំណាច់ឆ្នាំ២០១៨។ ក្រុមម្ចាស់ជើងឯកបារាំង បានបញ្ជាក់ថាកីឡាករ Layvin Kurzawa បានទទួលការវះកាត់ខ្នង នៅមន្ទីរពេទ្យ Pitie-Salpetriere បន្ទាប់ពីកីឡាករវ័យ ២៦ឆ្នាំរូប នេះបានត្អូញត្អែរពីការឈឺចាប់អំឡុងពេលហ្វឹកហាត់។

បើទោះបី PSG មិនអាចវាយតម្លៃលើការធូរស្បើយកម្រិតណា ប៉ុន្តែមានរបាយការណ៏ចុះផ្សាយថាៈអតីត កីឡាករក្រុម Monaco Kurzawa អាចចូលប្រកួតវិញបាននៅដើមឆ្នាំ ២០១៩ ការវះកាត់នេះត្រូវបានធ្វើឡើង ដោយសាស្ត្រាចារ្យ Pascal-Mousselard មកពីនាយកដ្ឋានឆ្អឹងខ្នងនៃមន្ទីរពេទ្យ Pitie-Salpetriere ។

ខ្សែការពារខាងឆ្វេង Kurzawa បានបង្ហាញខ្លួន២០ប្រកួត នៅក្នុងក្របខ័ណ្ឌ Ligue១ កាលពីរដូវកាលមុនប៉ុន្តែមិនទាន់មានឪកាសបានចូលលេងនៅក្រោមការដឹកនាំរបស់គ្រូថ្មីក្រុមPSGសញ្ជាតិ អាឡឺម៉ង់លោក Thomas Tuchel ដែលត្រូវបានតែងតាំងកាលពីខែឧសភានៅឡើយនោះទេ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Thesun



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.