v9

ប្រធានក្លឹប Palemo អះអាងថា Dybala នឹងចាកចេញពី Juventus នៅខែមករាខាងមុខ

2 months ago​ | ដោយ V-Dara

កីឡាករខ្សែប្រយុទ្ធ Paulo Dybala នឹងចាកចេញពីក្លឹប Juventus នៅខែមករា នេះជាការអះអាងរបស់ប្រធានក្លឹប Palemo លោក Maurizio Zamparini បានប្រាប់គេហទំព័រកីឡា RMC Sport ថា : រាល់ពេលដែលនឹកដល់ពេល Dybala ចាកចេញពី Juventus គឺជាពេលដែលធ្វើអោយខ្ញុំយំ។ បច្ចុប្បន្នគាត់គឺជាកីឡាករបម្រុង ហើយ Dybala និងឈ្នះពាន Scudetto ប្រសិនគាត់បន្តលេងនៅទីនេះ។ កាលពី ២ឆ្នាំមុនខ្ញុំបានផ្ញើរសារមួយទៅ Dybala ហើយបានណែនាំគាត់អោយទៅលេងនៅលីកកំពូលអេស្ប៉ាញមិនមែនអ៊ីតាលីទេ។

បច្ចុប្បន្ននេះ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ ២៤ឆ្នាំរូបនេះកំពុងលេងក្នុងនាមជាកីឡាករបម្រុង ក្រោយពីក្លឹបបញ្ចប់ការផ្ទេរ Cristiano Ronaldo មកកាន់ទីក្រុង Turin នៅក្នុងកិច្ចសន្យាផ្ទេរចំនួន ៩៩លានផោនកន្លងមក។

មានក្លឹបធំៗនៅក្របខណ្ឌកំពូលអង់គ្លេស Premier League និងអេស្បាញ La Liga ចាប់អារម្មណ៏ចង់បាន Paulo Dybala ។ Man.United គឺជាក្រុមដែលបានសម្តែងការចង់បាន Dybala ស្របពេលដែលអតីតមិត្តរួមក្រុម Pogba ក៏មានចេតនាចង់វិលត្រលប់មករួមក្រុមចាស់របស់ខ្លួនវិញផងដែរ។ ក្រុមម្ចាស់ជើងឯកអង់គ្លេស ១៣សម័យកំពុងត្រៀមទឹកប្រាក់ប្រមាណ ១០៧លានផោនក្នុងការដេញថ្លៃ Dybala ដើម្បីផ្តួលក្រុម Barcelona និង Real Madrid ដូច្នេម្ចាស់ជើងឯកអ៊ីតាលី Juventus អាចនិងពិចារណានៅតម្លៃខ្លួនដ៏ខ្ពស់នេះ។

Dybala បានចាប់ផ្តើមការប្រកួតបើកឆាកនៃរដូវកាលដំបូងSerieA(២០១៨-២០១៩) ជាមួយនឹងក្រុម Chievo ប៉ុន្តែចូលលេងសរុបបានត្រឹមតែ ១០នាទីប៉ុណ្ណោះនៃការប្រកួតពីរលើកចុងក្រោយ របស់ពួកគេខណៈអ្នកចាត់ការទូទៅ Max Allegri មានចេតនាចង់រក្សាទម្រង់លេង របស់ខ្សែប្រយុទ្ធ Ronaldo អោយបន្តនៅខាងឆ្វេង ខ្សែប្រយុទ្ធក្រូអាត Mario Mandzukic នៅកណ្តាលហើយកីឡាករ Fernando Bernadeschi នៅផ្នែកខាងស្តាំ។ហេតុផលដូចនេះអាចជាមូលហេតុធ្វើអោយ Dybala មានអត្រាភាគរយខ្ពស់ក្នុងការសម្រេចចិត្តត្រូវចាកចេញ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ thesun

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.