v9

លោក Mourinho ទៅជួប Watford ខណៈលោកស្វែងរកភាពខ្លាំងសម្រាប់ Man United

1 week ago​ | ដោយ V-Dara

លោក Jose Mourinho នឹងដឹកនាំក្រុម Manchester United ទៅជួបក្រុមកំពុងឡើងទម្រង់លេង Watford នៅថ្ងៃសៅរ៍ ដោយដឹងថា ពួកគេមិនអាចភ្លាត់ស្នៀតបានឡើយ ប្រសិនបើពួកគេរក្សាការដេញតាមពីក្រោយក្រុមកំពុងតែនាំមុខនៅលើតារាងក្របខ័ណ្ឌ Premier League យ៉ាងប្រកៀកនោះ។

ការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Burnley មុននឹងឈានចូលថ្ងៃសម្រាកសម្រាប់យុទ្ធអន្តរជាតិអន្តរជាតិ បានបន្ថយកម្តៅផ្សេងៗនៅលើលោកគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ខណៈដែលលោកនឹងព្យាយាមបន្ថែមភាពខ្លាំងទៅលើក្រុមរបស់ខ្លួន នៅដើមនៃរដូវកាលនេះ។ ការរងបរាជ័យនៅលើទឹកដីក្រុម Watford ដែលបានឈ្នះរាល់ការប្រកួតទាំង ៤លើករបស់ខ្លួន នឹងធ្វើឲ្យក្រុម Man United ដេញតាមពីក្រោយក្រុមកំពុងនាំមុខដល់ទៅ ៩ពិន្ទុ ហើយក្តីសង្ឃឹមនៃការប្រជែងពានរបស់ពួកគេនឹងស្ថិតក្នុងភាពស្តួចស្តើងនៅត្រឹមខែកញ្ញានេះ។

លោក Gary Neville អតីតខ្សែការពារអន្តរជាតិអង់គ្លេស និងជាអតីតកីឡាកររបស់ក្លិប Man United សង្ឃឹមថា អតីតក្លិបរបស់ខ្លួន នៅតែអាចបង្កើតឲ្យមានការប្រជែងមួយជាមួយនឹងក្លិប Chelsea, Manchester City និង Liverpool បើទោះបីបានរងបរាជ័យ ២លើកក្នុងការប្រកួត ៤លើកក៏ដោយ។ លោកបានប្រាប់កាសែត Times ថា៖ ប្រសិនបើពួកគេអាចរក្សាការប្រជែងរហូតដល់ខែមករា និងអាចទិញចូលខ្សែការពារម្នាក់ ឬ២នាក់ ពួកគេអាចនឹងមានឱកាស ប៉ុន្តែ ខ្ញុំនៅតែសង្ស័យ។ ខ្ញុំគិតថា Man United នឹងស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ឬលេខ៤។ លោក Neville បានបញ្ជាក់ថា វាលឿនពេកហើយក្នុងការមើលស្រាលលើលោក Mourinho នោះ បើទោះបីជួបភាពត្រដាបត្រដួសនៅដើមរដូវកាលនេះក៏ដោយ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១១:៣០យប់៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.