v9

អ្នកចាំទី Lloris របស់ Tottenham ត្រូវច្បាប់ហាមឃាត់មិនអោយបើកបរ ២០ខែ និងពិន័យជាប្រាក់ ៥០.០០០ផោន

2 months ago​ | ដោយ V-Dara

ប្រធានក្រុមនិងជាសមាជិកដែលបានជួយបារាំងឈ្នះពាន World Cup ២០១៨ កីឡាករអ្នកចាំទី Hugo Lloris បានសារភាពថាបានបើកបររថយន្តម៉ាក Porsche Panamera ហួសល្បឿនច្បាប់បានកំណត់ចំនួនពីរដង(លើសពី៣០គម/១ម៉ោង)កំលុងពេល ដែលគាត់រូបគេបានប៉ូលីសឃាត់ខ្លួននៅកណ្តាលទីក្រុងឡុងដែលកំពូងល្បាតនៅ Gloucester Place, Marylebone កាលពីថ្ងៃទី២៤ ខែសីហា ២០១៨។

Lloris អ្នកចាំទី Tottenham វ័យ៣១ ឆ្នាំរូបនេះបានសារភាពកំហុសនេះឡើងនៅពេលដែលគាត់ត្រូវបាន បង្ហាញខ្លួននៅតុលាការ Westminster Magistrates ជាមួយការផាកពិន័យជាប្រាក់ចំនួន ៥0.000ផោននិងត្រូវបានហាមឃាត់មិនឱ្យបើកបររយៈពេល ២០ខែ។

ចៅក្រមលោក Amanda Barron បានប្រាប់អោយដឹងថាៈ ពិតជាសំណាងណាស់ដែល Lloris មិនបានធ្វើឱ្យខូចខាតដល់រថយន្តផ្សេងទៀតឬអ្នកដំណើរថ្មើរជើងប៉ុន្តែ សកម្មភាពល្មើសរបស់គាត់បានធ្វើអោយ ជីវិតអ្នកដំណើរប្រឈមនិងហានិភ័យ។ Lloris ត្រូវបានរកឃើញនៅជាតិអាល់កុលប្រមាណ ៨០មីក្រូក្រាមក្នុង ១00មីលីលីត្រ(ខ្យល់)នៃដង្ហើម ខណៈច្បាប់នៅក្នុងប្រទេសអង់គ្លេសនិងវេលគឺកំនត់ត្រឹម ៣៥មីក្រូក្រាមប៉ុណ្ណោះ។ សាក្សីម្នាក់គឺលោក David Sonn បាននិយាយផ្តល់ចម្លើយដល់តុលាកាថា: Lloris ចូលមកញ៉ាំអាហារនៅភោជនីយដ្ឋានមួយជាមួយមិត្តភក្តិគាត់ពីរនាក់ហើយនៅវេលាម៉ោង២ព្រឹកគាត់មានអការៈស្រវឹងខ្លាំង។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.