v9

John Terry បដិសេធផ្ទេរទៅ Spartak Moscow ក្រោយឆ្លងកាត់ការពិនិត្យសុខភាព

2 months ago​ | ដោយ V-Dara

អតីតប្រធានក្រុមតោខៀវ Chelsea និងក្រុមជំរើសជាតិអង់គ្លេស John Terry បានបដិសេធសំណើកិច្ចសន្យាផ្ទេរទៅលេងនៅក្លិប Spartak Moscow នាក្របខ័ណ្ឌលីកកំពូលប្រទេសរុស្សី។

អតីតខ្សែការពារក្រុម Aston Villa វ័យ ៣៧ឆ្នាំរូបនេះស្ថិតនៅក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ក្រោយបញ្ចប់កិច្ចសន្យាជាមួយក្រុម ហើយខកខានជួយក្លឹបអោយវិលត្រលប់មកក្របខណ្ឌ Premier League នៅរដូវកាលថ្មីនេះ បានធ្វើដំណើរដោយយន្តហោះឯកជនទៅកាន់ទីក្រុងរ៉ូមកាលពីថ្ងៃសុក្រដើម្បីពិនិត្យសុខភាពជាមួយក្លឹប មុនពេលបញ្ចប់លក្ខខណ្ឌផ្ទាល់ខ្លួនទៅលើកិច្ចព្រមព្រៀងដែលមិនគិតពន្ធ ដែលមានតម្លៃពលកម្ម ប្រមាណ ៣លានផោនក្នុងមួយឆ្នាំ។

Terry បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា: ក្រោយពេលពិចារណាយ៉ាងយូរមកខ្ញុំបានសំរេចចិត្តបដិសេធសំណើរ Spartak Moscow ហើយខ្ញុំសូមឆ្លៀតឱកាសថ្លែងអំណរ គុណដល់ក្លឹប Spartak ហើយសូមជូនពរពួកគេនិងអ្នកគាំទ្រ ឱ្យទទួលបានលទ្ធផលល្អសម្រាប់រដូវកាលដែលនៅសល់របស់ក្លឹបដែលមានមហិច្ឆតាមួយនេះ។ ខ្ញុំមានការចាប់អារម្មណ៍ ជាមួយនឹងពួកគេប៉ុន្តែបន្ទាប់ពីការវាយតម្លៃពីការផ្លាស់ប្តូរនេះជាមួយគ្រួសាររបស់ខ្ញុំយើងបានសំរេចថាវាមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការផ្លាស់នៅពេលនេះទេ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.