v9

ប្រធានាធិបតីលីបេរីយ៉ា George Weah ចូលប្រកួតបាល់ទាត់មិត្តភាពជាមួយនីហ្សេរីយ៉ា

2 months ago​ | ដោយ V-Dara

ប្រធានាធិបតីនៃប្រទេសលីបេរីយ៉ាលោកចចវ៉េហ៍ (George Weah) បានចូលលេងការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពអន្តរជាតិសម្រាប់ប្រទេសរបស់លោកកាលពីថ្ងៃអង្គារនៅក្នុងវ័យ ៥១ឆ្នាំរបស់ខ្លួន។ Weah ដែលជាកីឡាករបាល់ទាត់អាហ្វ្រិកដំបូងគេធ្លាប់ឈ្នះពានរង្វាន់កីឡាករឆ្នើមពិភពលោកប្រចាំឆ្នាំរបស់ FIFA(World Player of the year) បានបង្ហាញខ្លួននៅនាទីទី៧៩ ក្នុងជំនួបបរាជ័យក្នុងផ្ទះខ្លួនឯងក្នុងលទ្ធផល ២ ទល់នឹង ១ ជាមួយក្រុមប្រទេសនីហ្សេរីយ៉ានាទីក្រុង Monrovia។

ប្រទេសលីបេរីយ៉ាបានរៀបចំការប្រកួតមិត្តភាពនេះឡើងជាមួយអាវលេខ១៤ សម្រាប់អតីតកីឡាករដែលបានចូលនិវត្តន៍រូបនេះ។ Weah អតីតខ្សែប្រយុទ្ធក្លឹប AC Milan ដែលបានស្បថចូលកាន់តំណែងជាប្រធានកាលពីខែមករាបានទទួលការអបអរសាទរយ៉ាងខ្លាំងនៅពេលគាត់ត្រូវបានប្តូរចូលនៅតង់ទី២។

នីហ្សេរីយ៉ារកបាន ២គ្រាប់ដោយ Wilfred Ndidi របស់ក្លឹប Leicester និងខ្សែបម្រើកណ្តាល Peter Etebo នៃក្លិប Stoke City ខណៈ Kelechi Iheanacho ជាមិត្តរួមក្រុមរបស់ Ndidi ត្រូវបានជំនួសដោយកីឡាករបម្រុងនៅតង់ទី ២ ។ ឮ Etebo បានយកបាល់ជ្រុងដែល Simeon Nwankwo បានធ្វើឱ្យនីហ្សេរីយ៉ានាំមុខ 2 ទល់នឹង 0 បន្ទាប់ពីកីឡាករ Henry Onyekuru ដែលក្រុម Galatasaray ខ្ចីជើងពី Everton បានស៊ុតបញ្ចូលទី១ គ្រាប់វាយបកសងវិញ។

សម្រាប់លោក George Weah ធ្លាប់លេងអោយក្រុមល្បីៗនៅទ្វីបអឺ់រូបដូចជា Monaco,​ PSG, AC.Milan និងបានចំណាយពេលលេងអោយក្រុម Man.City និង Chelsea បានមួយរយៈកាលផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖​ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.